(ព្រះសីហនុ)៖ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។ ការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដែលចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ។

ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមថា ជា «តារារះនាទិសនិរតី» ព្រោះខេត្តនេះមានទាំងឆ្នេរសមុទ្រស្រស់ស្អាតជាងគេលើពិភពលោក និងមានសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀត។

បើតាម លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តព្រះសីហនុ គ្រោងនឹងបង្កើតក្រុងមួយបន្ថែមទៀត គឺក្រុងកំពង់សោម។ លោក បានបន្តថា ក្រុងថ្មីនេះគឺកាត់ចេញពីឃុំចំនួន៥ ក្នុងស្រុកព្រៃនប់។

លោកបានមានប្រសាសន៍ទាក់ទងនឹងផលិតផលក្នុងស្រុកសរុបរបស់ខេត្ត ដែលមានចំនួនសរុបប្រមាណ ១,៦១៧លានដុល្លារ ហើយ GDP សម្រាប់មនុស្សម្នាក់ៗក្នុងឆ្នាំ២០២៣ គឺជាងជាង៤៦០០ដុល្លារ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងពីសម្បត្តិធម្មជាតិជាច្រើនដែលខេត្តព្រះសីហនុមាន រួមទាំងកោះនានា៣២កោះ ដែលអាចទាក់ទាញចិត្តភ្ញៀវទេសចរបានកាន់តែច្រើន៕

សូមស្តាប់ការលើកឡើងរបស់លោកអភិបាលខេត្តដូចតទៅ៖