(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ក្នុងជំនួបទ្វេភាគីរវាង លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Tilmann J.Roder ប្រធានមូលនិធិ The Max Plancek Foundation សម្រាប់សន្ដិភាពអន្ដរជាតិ និងនីតិរដ្ឋ នៅប្រទេសអាល្លឺម៉ង់ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំង២បានឯកភាពប្រតិបត្តិការគ្នាចាប់ពីពេលនេះ លើការងារបណ្ដុះបណ្ដាលស្រាវជ្រាវច្បាប់អន្ដរជាតិ ការបណ្ដុះបណ្ដាលគ្រូបង្គោល ការកសាងសមត្ថភាពដល់មន្ដ្រីអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលលើជំនាញសរសេរបាយការណ៍ ជូនអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសន្ធិសញ្ញាសិទ្ធិមនុស្ស៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖