(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News, លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់ថា ការបង់ថវិការបស់និស្សិត ត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់តាមរយៈ Digital code និងវិក្កិយបត្រ។

លោកបណ្ឌិត បានមានប្រសាសន៍ថា កន្លងមកធ្លាប់មាននិស្សិតអះអាងថា ខ្លួនបានបង់ប្រាក់រួចហើយ ប៉ុន្តែពេលធនាគារ និងខាងសាលាធ្វើការស្រាវជ្រាវរកទិន្នន័យនោះ បែរជាមិនមាននៅក្នុងប្រព័ន្ធ។ លោកបានគូសបញ្ជាក់ថា លោកមិនជឿថាប្រព័ន្ធឌីជីថលរបស់ធនាគារ និងប្រព័ន្ធឌីជីថលរបស់សាលា អាចនឹងមានបញ្ហាស្របពេលគ្នា ប្រសិនជាមានក៏សាមីខ្លួនមានវិក្កិយបត្រ ឬភស្តុតាងនៃប្រព័ន្ធប្រតិបត្តិការនៅក្នុងដៃដែរ ដើម្បីធ្វើជាអំណះអំណាងពេលមានបញ្ហា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ លោកបណ្ឌិត ជេត ជាលី ដូចតទៅ៖