(វៀតណាម)៖ ការរំពឹងទុករបស់ឧស្សាហកម្ម គឺជាពិពណ៌ឧស្សាហកម្ម ចំណីអាហារអន្តរជាតិ នៅប្រទេសវៀតណាម ឆ្នាំ 2016 (Vietnam Foodexpo 2016) នឹងក្លាយជាព្រឹត្តការណ៍ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ថ្នាក់ជាតិដ៏វិសេសវិសាលបំផុត ដែលផ្តោតទៅលើផលិតផល កសិកម្ម អាហារសមុទ្រ ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងធ្វើឡើងនៅថ្ងៃទី 16 ដល់ 19 ខែវិច្ឆិកា ឆ្នាំ 2016 នៅមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតសៃហ្គន់ (SECC) នៅទីក្រុងហូជីមីញ។
ក្រៅពីនេះ ការពិព័រណ៌នេះមិនត្រឹមតែ ជាការពិព័រណ៌ដ៏ធំ និងជាព្រឹត្តការណ៍ដ៏ទូលំទូលាយ ជាគេបំផុតនោះទេ ប៉ុន្តែនឹងលើសពីស្តង់ដារអន្តរជាតិទៀតផង។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (ដែលរដ្ឋាភិបាលបានប្រគល់កិច្ចការឲ្យ) នឹងត្រូវទទួលខុសត្រូវ ចំពោះការតាំងពិពណ៌នេះ។ ក្រសួងនេះ បានផ្ទេរភារកិច្ចទៅឲ្យភ្នាក់ងារផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន ក្នុងការសម្របសម្រួល ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំការតាំងពិព័រណ៌ ដោយផ្ទាល់។ ការរៀបចំនេះនឹងត្រូវស្របជាមួយគម្រោង របស់កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម ថ្នាក់ជាតិ ដោយមានការសហការ ជាមួយការផ្តល់យោបល់ ផ្នែកបច្ចេកទេសពីអ្នកជំនាញ ខាងពិព័រណ៌មកពីអឺរ៉ុប។
ជាមួយនឹងប្រធានបទ «Better food, better life» ពិពណ៌ Vietnam Foodexpo 2016 នឹងក្លាយជាឱកាស ដែលមិនអាចខកខានបានសម្រាប់ អាជីវកម្មដើម្បីណែនាំ និងផ្សព្វផ្សាយនូវយីហោ ផលិតផល និងសេវាកម្ម ដូចជា ការស្វែករកគ្រឿងចក្រ ដំណោះស្រាយផ្នែកបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យាគ្នា។ ការពិពណ៌នេះ ក៏ជាស្ពានតភ្ជាប់ដ៏លឿនបំផុត ហើយជាចរន្ត ដែលមានប្រសិទ្ធភាព និងគួរឲ្យជឿទុកចិត្ត ក្នុងការជួយជំរុញខាងផ្នែកអាជីវកម្មឲ្យធ្វើដំណើរ ហើយពង្រីក ទៅកាន់បរទេស និងទៅក្នុងទីផ្សារប្រើប្រាស់ ក្នុងស្រុកតាមរយៈការប្រជុំ និងភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធ ចែកចាយលក់ដុំ និងលក់រាយ ដែលជាដៃគូ និងវិនិយោគិននាំចូលសំខាន់ៗនៅក្នុងឧស្សាហកម្ម ចំណីអាហារ ដោយជំរុញ និងលើកទឹកចិត្តការបង្កើតទីផ្សារឲ្យ មានលក្ខណៈល្អ សម្រាប់អាជីវកម្មកែច្នៃម្ហូបអាហារ។
ទំហំនៃពិព័រណ៌ Vietnam Foodexpo 2016 នឹងមានស្ដង់ចំនួន 500 ដោយក្នុងនោះ មានស្ដង់ក្រុមហ៊ុនក្នុងស្រុក និងបរទេសចំនួន 300 ស្ដង់មកពី 30 ខេត្តក្រុងទូទាំងប្រទេស និងមាន 15 ប្រទេសចូលរួមពិពណ៌ ដែលត្រូវការទំហំពិពណ៌ចំនួន 10,000 ម៉ែត្រការ៉េ។ ឥឡូវនេះការពិព័រណ៌សូមស្វាគមន៍ សម្រាប់ការចុះឈ្មោះ និងមតិតបដ៏មានតម្លៃ ដែលបានមកពីអាជីវកម្ម និងស្ថាប័នទាំងឡាយ មកពីក្នុងស្រុក និងបរទេស។
ពិព័រណ៌ Vietnam Foodexpo 2016 នឹងទាក់ទាញទំនិញដ៏ច្រើនសំបូរ បែបសម្រាប់តាំងពិពណ៌ រួមមាន បន្លែ (ស្រស់ ក្រៀម ច្រកកំប៉ុង និងកក) អាហារសមុទ្រ (កក ច្រកកំប៉ុង និងកែច្នៃ) ភេសជ្ជៈ (ស្រា ស្រាបៀរ និងភេសជ្ជៈជាច្រើនទៀត) តែនិងកាហ្វេ គ្រឿងផ្សំអាហារ (អង្ករ គ្រាប់ធញ្ញជាតិ ប៊ីចែង ទឹកជ្រលក់...) អាហារកែច្នៃ (ដំណាប់ ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ អាហារច្រកកំប៉ុង និងកែច្នៃ មី និងអាហារពិសេសៗ ជាច្រើនទៀត) រួមទាំងបច្ចេកវិទ្យា និងគ្រឿងចក្រសម្រាប់កែច្នៃអាហារ។
តើផលិតផលអាជីវកម្មរបស់លោកអ្នក ស័ក្តិសមនៅទីនេះដែរឬទេ? បង្ហាញផលិតផល របស់លោកអ្នកនៅក្នុងពិពណ៌ Vietnam Foodexpo 2016!
ពិព័រណ៌ Vietnam Foodexpo 2016 គឺជាបង្ហាញការរៀបចំស្ដង់ ដ៏គួរឲ្យទាក់ទាញរបស់ក្រុមហ៊ុន សាជីវកម្ម ម៉ាកយីហោល្បីៗ សហគ្រាសធុនតូច និងមធ្យម (SMEs) ជាច្រើនដែលប្រតិបត្តិការ នៅក្នុងឧស្សាហកម្មចំណីអាហាររបស់វៀតណាម និងទូទាំងសកលលោក។ ការបង្ហាញពីផលិតផល ដែលមានគុណប្រយោជន៍ ការរួមចំណែកក្នុងការ លើកកម្ពស់កេរ្ដិ៍ឈ្មោះ ស្ថានភាព គុណភាព និងគុណតម្លៃខាងក្នុងនៃការពិពណ៌។
ក្រៅពីម៉ាកយីហោឈានមុខគេ នៅក្នុងឧស្សាហកម្មចំណីអាហារ ដែលមានវត្តមាននៅក្នុងការតាំងពិពណ៌ មិនថានៅឆ្នាំណាឡើយ ចំនួនអាជីវកម្មថ្មីសំខាន់ៗ កំពុងតែចុះបញ្ជីសម្រាប់ការតាំងពិពណ៌ Vietnam Foodexpo 2016 ជាការឆ្លុះបញ្ចាំង អំពីភាពជោគជ័យ និងប្រកបដោយជំនាញ វិជ្ជាជីវៈនៃការពិព័រណ៌។
ពិព័រណ៌ Vietnam Foodexpo 2016 មានកិត្តិយសទទួលស្វាគមន៍ គណៈប្រតិភូអាជីវកម្មមកពីប្រទេសអ៉ីតាលី ក្នុងនាមជាអ្នកតាំងពិព័រណ៌កិត្តិយស។ អាជីវកម្មរបស់អ៉ីតាលីមួយចំនួន នាំយកផលិតផល ដោយប្រើបច្ចេកវិទ្យាចុងក្រោយ និងប្លែកគេសម្រាប់ការតាំងពិពណ៌ ដែលតំណាងឲ្យឧស្សាហកម្ម ចំណីអាហារឈានមុខគេ ក្នុងពិភពលោករបស់អ៉ីតាលី។
បន្ថែមពីនេះ និងគួរឲ្យកត់សម្គាល់ផងដែរនោះ គឺក្រុមគណៈប្រតិភូនាំចេញជនជាតិអ៊ីតាលី នឹងមកទស្សនាពិព័រណ៌ Vietnam Foodexpo 2016 ដើម្បីស្វែងរកដៃគូរនាំចេញវវៀតណាម ដោយមានប្រសិទ្ធភាព និងភាពទុកចិត្ត។ សម័យបច្ចេកវិទ្យាសម្រាប់ កែច្នៃចំណីអាហារ (Foodtech) និងក្លាយជាបច្ចេកវិទ្យាមួយដ៏សំខាន់ នៅក្នុងការពិព័រណ៌ Vietnam Foodexpo 2016 ដោយបង្ហាញពីបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបសម្រាប់ផលិតកម្មធំៗ និងការកែច្នៃផលិតផល ចំណីអាហារគុណភាពខ្ពស់ ជាមួយការបន្ថែមគុណតម្លៃ និងតម្លៃប្រកួតប្រជែង ការគាំទ្រសហគ្រាសនាំចេញ ចំពោះការអភិវឌ្ឍន៍ប្រកប ដោយនិរន្ដភាព ជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចវៀតណាម ដែលឈានទៅរកការធ្វើសមាហរណកម្មដ៏ធំ ទៅក្នុងសេដ្ឋកិច្ចសកល។
Vietnam Foodexpo 2016 នឹងជាព្រឹត្តិការណ៍ កំរិតខ្ពស់បំផុត នៅពេលសន្និសីទលើកទីបី ស្តីពីឧស្សាហកម្មអាហារ របស់ប្រទេសវៀតណាម (អាហាររៀតណាម) ធ្វើកិច្ចប្រជុំនៃក្រុមហ៊ុន នាថ្ងៃទី 17 ខែវីច្ឆិកា ឆ្នាំ 2017។ សន្និសីទនេះ នាំយកវាគ្មិនអន្តរជាតិ និងជាតិ ពិភាក្សាអំពីយុទ្ធសាស្ត្រ យីហោផលិតផលជាតិ វៀត ណាមសម្រាប់ឧស្សាហកម្មអាហារ។ លើសពីនេះទៀត វាជាវេទិកាសម្រាប់ចែករំលែក ចំណេះដឹងដែលមានប្រយោជន៍ និងបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ ដែលទាក់ទាងនឹងផលិតកម្ម រក្សាទុកអាហារ និងការជួញដូរ អាហារដោយមានសុវត្ថិភាព និងមានគុណភាពអាហារ។ ជាចុងបញ្ចប់ សន្និសីទនេះនឹងធ្វើការចាប់គូ ក្នុងចំណោមអ្នកនាំចូលអាហារវៀតណាម និងអ្នកនាំចូលអាហារ ឈ្មួញ ផ្សារទំនើប ហាងលក់គ្រឿងឧបភោគ បរិភោគ រោងចក្រ និងអ្នកនាំចេញបរទេស៕