Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសជាមួយ លោក ហេង សុផាន់ណារិទ្ធ ស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីសមាជិក និងឆ្លើយតបចំពោះការលើកឡើងថា «បណ្ណសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ»

13-12-2024 14:31

(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យរងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញបច្ចុប្បន្នភាពពីការចុះបញ្ជីសមាជិករបស់ខ្លួនដែលរហូតមកដល់ពេលនេះបានកើនឡើងដល់ចំនួនសរុប ជាង២លាន៨សែននាក់។

តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News អគ្គនាយករង ប.ស.ស ក៏បានធ្វើការឆ្លើយតបពាក់ព័ន្ធជាមួយនឹងការលើកឡើងមួយចំនួនអំពីការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា «បណ្ណសមធម៌ចេញឲ្យតែអ្នកមានមិនចេញឲ្យអ្នកក្រ»។ ក្នុងន័យនេះ លោក ហេង សុផាន់ណារិទ្ធ បានគូសបញ្ជាក់ថា នេះជាការលើកឡើងមិនពិតឡើយ ដែលនាំឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋស្វែងយល់ឲ្យបានច្បាស់ ជាពិសេសចៀសវាងជឿតាមការញុះញង់ ការបំភ្លៃព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គម៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា មុត សូវីរីន និង អគ្គនាយករង ប.ស.ស ដូចតទៅ៖