(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយភាគីចិន លើគម្រោងអភិវឌ្ឍចំនួន៤ ផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
គម្រោងអភិវឌ្ឍទាំង៤ខាងលើ រួមមាន៖ ទី១.គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ, ទី២.កិច្ចសន្យាសាងសង់ និងត្រួតពិនិត្យបច្ចេកទេសផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង), ទី៣.គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ស្ទឹងត្រង់-ក្រូចឆ្មារ), និងទី៤.កិច្ចសន្យាត្រួតពិនិត្យបច្ចេកទេស សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេអ្នកលឿង (ក្រូចឆ្មារ-ស្ទឹងត្រង់)៕