(អង់ការ៉ា-តួគីយេ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីអង់ការ៉ា ប្រទេសតួគីយេ បន្តដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម៕