Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅ ស៊ូលតង់ មូហាំម៉ាដ ទី៥ ត្រូវបានជ្រើសតាំង ជាព្រះមហាក្សត្រថ្មី នៃប្រទេសម៉ាឡេស៊ី

14-10-2016 14:55

(គូឡាឡាំពួរ)៖ នៅក្រោយកិច្ចប្រជុំជ្រើសរើសអ្នកគ្រងរាជ្យសម្បត្តិ អ្នកដឹកនាំដ៏ចំណាស់ទាំង ៩រូប នៅក្នុងប្រទេសម៉ាឡេស៊ី បានសម្រេចជ្រើសតាំង ព្រះចៅស៊ូលតង់នៃរដ្ឋ Kelantan ធ្វើជាព្រះមហាក្សត្រថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។  

ព្រះចៅស៊ូលតង់ព្រះនាម មូហាំម៉ាដ ទី៥ ព្រះជន្ម ៤៧ព្រះវស្សា នឹងឡើងសោយរាជ្យបន្ត ដែលមានរយៈពេលប្រាំឆ្នាំ នៅក្រោមប្រព័ន្ធរាជាធិបតេយ្យ ដែលមានលក្ខណៈរង្វិលជុំរបស់ ប្រទេសម៉ាឡេស៊ី។ ព្រះចៅស៊ូលតង់នៃរដ្ឋ Perak ត្រូវបានចាត់តាំងជាមហាក្សត្រស្តីទី ដែលនឹងដើរតួនាទីជា ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី នៅពេលដែលព្រះអង្គ មូហាំម៉ាដ ទី៥ មានប្រឈួន ឬមានព្រះរាជកិច្ចនៅឯក្រៅប្រទេស។

គួរបញ្ជាក់ដែរថា ការគ្រងរាជ្យរបស់ព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គ Abdul Halin Mu’adzam Shah ដែលជាព្រះចៅស៊ូតង់នៃរដ្ឋ Kedah នឹងឈានដល់ទីបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៦នេះ៕