(សៀមរាប)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះ ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាព កម្ពុជាអភិវឌ្ឍន៍ ដែល ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅសាលប្រជុំធំ អគារ «ខ» នៃសាលាដំបូងខេត្តសៀមរាប។

អយ្យការអមសាលាដំបូងខេត្តសៀមរាប សូមអញ្ជើញបណ្តាញ សារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានតាមការគួរ។ ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក សេង គឹមលាន ទូរស័ព្ទលេខ ០១២ ៣០១១៣១ ដើម្បីចុះឈ្មោះចូលរួមសម្រាប់សន្និសីទព័ត៌មាននេះ៕