(កណ្តាល)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលជាក់ស្តែង និងជួយអន្តរាគមន៍ ក្រោយមានករណីបាក់ដីនៅរណ្តៅដីរបស់លោក សៅ ពន្លក ដែលនាំឲ្យប៉ះពាល់ដល់ដីស្រែ របស់ប្រជាកសិករជាច្រើនកន្លែង។
រណ្តៅរបស់ឈ្មួញរកស៊ីជីកដីលក់ខាងលើនេះ មានទីតាំងស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា មកពីការជីកដីជ្រៅពេក នាំឲ្យបាក់ដីប៉ះពាល់ដល់ដីស្រែ របស់ប្រជាកសិករជាច្រើនកន្លែង ទើបព្រះរាជអាជ្ញាដឹកនាំសមត្ថកិច្ចចំរុះ ចុះមកពិនិត្យមើលផ្ទាល់ដើម្បីទប់ស្កាត់ និងរកដំណោះស្រាយបន្តទៀត៕