(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយ របស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley (ជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងល្បីល្បាញកម្រិតពិភពលោក) រដ្ឋ California ក្នុងការរៀបចំកម្មវិធីជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ទទួលបានការចែករំលែកបទពិសោធន៍ទាក់ទងជាមួយនឹងការអភិវឌ្ឍធុរកិច្ចថ្មីពីអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play។

កម្មវិធីជំនួបនេះនឹងរៀបចំឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣៖០០ រសៀលតទៅ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)៕