(ភ្នំពេញ)៖ ដើម្បីជាកិច្ចតបស្នងដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រស្រាបៀរលីអូ ចាប់តាំងពីបានចាប់ផ្តើមដំណើរការ រហូតមកទល់នឹងបច្ចុប្បន្ននេះ ស្រាបៀ លីអូ បានបើយុទ្ធនាការ «ចែករំលែកក្តីស្រឡាញ់ ជាមួយក្រវិលកំប៉ុងរបស់អ្នក» និងជួយឲ្យជនពិការទទួលបានជើងសិប្បនិម្មិត។
អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រង យុទ្ធសាស្រ្តទីផ្សារប្រចាំតំបន់របស់ក្រុមហ៊ុន Singha Asia បានថ្លែងក្នុងសន្និសីទកាសែត នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ឲ្យថា ដើម្បីជាកិច្ចតបស្នងដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រស្រាបៀរលីអូ រហូតមកនេះ ស្រាបៀរ លីអូ បានជ្រើសយកថ្ងៃទី១៣តុលា ជាថ្ងៃពិសេស ដើម្បីបើកសម្ពោធយុទ្ធនាការរួមចំណែកជួយដល់សង្គម ជាលើកដំបូងពុំធ្លាប់មានរបស់ខ្លួន ដើម្បីជួយជនពិការដោយសារមីន។
អ្នកនាង បន្ដថា «ការបើកយុទ្ធនាការនេះផងដែរ គឺបានចូលរួមគាំទ្រដោយមូលនិធិជើងសិប្បនិម្មិតរបស់ព្រះអង្គម្ចាស់ ក្សត្រិយ៍ប្រទេសថៃ មជ្ឈមណ្ឌលកម្ចាត់មីនថៃ ឬ TMAC និងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) យុទ្ធន្នាការCSR របស់ស្រាបៀរ លីអូ មានចំណងជើងថា «ចែករំលែក ក្តីស្រឡាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក» និងជួយឲ្យជនពិការទទួលបានជើង សិប្បនិម្មិត»។
អ្នកស្រីបន្ដថា នេះភាពងាយស្រួលមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការចូលរួមចំណែកនូវយុទ្ធនាការនេះ គឺដោយគ្រាន់តែបរិច្ចាគក្រវិលកំប៉ុងស្រាបៀរ លីអូ នៅក្នុងធុង ស្រាបៀរ លីអូ ដែលមាននៅតាមទីតាំងជាច្រើននៅក្នុងខេត្តក្រុងសំខាន់ៗរបស់ក្រុមហ៊ុន ដែលបានស្ទើរគ្រប់ទីកន្លែងនោះ មូលនិធិជើងសិប្បនិម្មិតរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ប្រទេសថៃ នឹងប្រមូលក្រវិលកំប៉ុង ដែលបានបរិច្ចាគទាំងអស់ យកទៅផលិតជើងសិប្បនិម្មិត រួចបរិច្ចាគបន្តមក CMAC ។
សូមបញ្ជាក់ថា ជាមួយយុទ្ធនាការ «ចែករំលែកក្តីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក» ពីស្រាបៀរ លីអូ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ព័ត៌មានបន្ថែម អំពីយុទ្ធនាការនេះ សូមតាមដាននៅលើទំព័រ Facebook Leo Beer Cambodia៕