(ភ្នំពេញ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា និងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាមនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខារួម ដើម្បីបង្កើនកិច្ចសហការរុករកអដ្ឋិធាតុរបស់កងទ័ពវៀតណាម ដែលបានស្លាប់បាត់បង់ជីវិតក្នុងសម័យសង្រ្គាមរំដោះប្រទេសកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
ពិធីចុះហត្ថលេខានេះខាងភាគីកម្ពុជា ដឹកនាំដោយ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ រីឯភាគវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ដែប។
ក្រៅពីការចុះហត្ថលេខាបង្កើនកិច្ចសហការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមហើយនោះ អាជ្ញាធរខេត្តទាំងពីរ ក៏បានជជែកគ្នា ពីការពង្រឹងការវិនិយោគរវាងប្រទេសទំាងពីរ និង រិតចំណងសាមគ្គីភាពរវាងកងទ័ព និងកងទ័ពផងដែរ៕