(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនកម្ពុជា ដោយមានមានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ អគ្គនាយក លោកអគ្គនាយករង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីធ្វើបទបង្ហាញពីសាវតារសង្ខេប និងការងារកន្លងមករបស់សមាគមពាណិជ្ជករដឹកជញ្ជូន ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ជាមួយគ្នានេះខាងសមាគមក៏បានស្នើសុំកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ និងការរៀបចំជាវគ្គបណ្តុះបណ្តាល រឺសិក្ខាសាលាផ្សេងៗ ដើម្បីធ្វើយ៉ាងណាអោយការដឹកជញ្ជូននៅកម្ពុជាធានាបាននូវតម្លៃទាប និងឆាប់រហ័ស ៕