(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានដឹកនាំប្រតិភូចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក ហ៊ុល សាវ័ន្ត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន ផ្ទះលេខ១៣ ផ្លូវលេខ ១០៣ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បាននាំមកនូវការចូលរួមរំលែកទុក្ខពី សំណាក់ប្រមុខដឹកនាំរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះក្រុមគ្រួសាររបស់សពលោក ហ៊ុល សាវ័ន្ត ដែលបានទទួលមរណភាព កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ ត្រូវនឹងថ្ងៃពុធ១១កើតខែ អស្សុជឆ្នាំវកអដ្ឋស័កព.ស២៥៦០ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្នាយុ៦៥ ឆ្នាំដោយរោគាពាធ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមាន ប្រសាសន៍ថា ការបាត់បង់លោកហ៊ុល សាវ័ន្ត គឺជាការបាត់បង់នូវវរៈកុលបុត្រខ្មែរដ៍អង់អាចក្លាហាន ដែលបានចូលបំរើប្រទេសជាតិមាតុភូមិដ៍បវរនៃយើង មួយរូបផងដែរ។
សូមបព្ជាាក់ផងដែរថា នៅក្នុងបេសកម្មការងាររបស់លោក ហ៊ុល សាវ័ន្ត ទទួលបាននូវគ្រឿងឥស្សរិយៈ យសមេដាយការងារជាច្រើនចាប់តាំងពីថ្ងៃទី៩ខែ វិចិ្ឆកាឆ្នាំ១៩៧៨រហូត ដល់ឆ្នាំ២០១៣ ជាសមាជិករដ្ឋសភាមណ្ឌលស្វាយរៀង៕