(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung កំពុងធ្វើការជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីស៊ើបអង្កេតអំពីឧបទ្ទវហេតុមួយចំនួន ទាក់ទងនឹង Galaxy Note7 នាពេលថ្មីៗនេះ នៅក្នុងប្រទេសមួយចំនួន។ ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុន Samsung បានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។
ក្រុមហ៊ុន Samsung នៅតែប្តេជ្ញាចិត្តខ្ពស់ ធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរនានា ដើម្បីរកដំណោះស្រាយសម្រាប់ស្ថានការណ៍នេះ។ អតិថិជនទាំងអស់ដែល កំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ទ្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ ពីការដូរយកទូរស័ព្ទថ្មី ពីក្រុមហ៊ុន Samsung ជាមួយទឹកប្រាក់បន្ថែម។
នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖
- ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
- ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 + $100 សម្រាប់ទឹកប្រាក់បន្ថែម)
- ប្តូរ Galaxy Note7 យកទឹកប្រាក់វិញ
ក្រុមហ៊ុន Samsung សូមអភ័យទោសដោយសុច្ចចិត្ត ចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ដែលបានជឿជាក់ និងរង់ចាំ Galaxy Note7 នាពេលកន្លងមក។ ក្រុមការងារ Samsung នឹងទាក់ទងអតិថិជន Galaxy Note7 ទាំងអស់ក្នុងពេលឆាប់ៗសម្រាប់កាលបរិច្ឆទ និងទីកន្លែងជាក់លាក់សម្រាប់កម្មវិធីដូរ៕