(កំពង់ធំ)៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ផ្តល់អនុសាសន៍៧ចំណុចដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥។ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្តល់អនុសាសន៍នេះ ពេលលោកតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០២៤។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តជិត៣០០នាក់។
ដើម្បីធានារក្សាបាននូវសុខសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្តល់អនុសាសន៍ណែនាំដែលជាទិសដៅជូនដល់អង្គសន្និបាតដូចខាងក្រោម៖
*ទី១៖ ត្រូវធានាការពារដាច់ខាតខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម ក្នុងនោះត្រូវកសាងផែនការជាក់ស្តែង ស្របតាមភូមិសាស្ត្រ ព្រមទាំងប្រមែប្រមូលព័ត៌មានវិភាគវាយតម្លៃ រាយការណ៍ទាន់ពេលវេលាជូនថ្នាក់ ដឹកនាំ ម្ចាស់ការទប់ស្កាត់បង្ក្រាបបំផ្លាញផែនការឧបាយកលក្រុមប្រឆាំងជ្រុលនិយម។ ពង្រឹងវិធានការធានាសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និងបេសកកម្មរបស់ថ្នាក់ដឹកនាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ បង្កើនប្រសិទ្ធភាពប្រឆាំង បទល្មើសបច្ចេកវិទ្យា ដោយបញ្ជូនមន្ត្រីធ្វើការបណ្តុះបណ្តាលបន្ថែមជាប្រចាំ ដើម្បីតាមឱ្យទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា។
*ទី២៖ ជំរុញការងារប្រឆាំងបទល្មើស ដោយត្រូវសហការជាមួយក្រុមប្រតិបត្តិការជំនាញ នៃផែនប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ចំពោះផែនជំនាញ នៃស្នងការដ្ឋាននគរបាលដែលមានផែនបទល្មើសព្រហ្មទណ្ឌ ត្រូវវាយតម្លៃការប្រែប្រួលបទល្មើសឡើងវិញ ដោយកសាងផែនការប្រៀបសមរភូមិប្រឆាំងបទល្មើស ជាពិសេសការលុបបំបាត់ទីផ្សារចោរកម្ម, ត្រូវបូកសរុបករណីសេសសល់ ដោយជំរុញការស៊ើបអង្កេតបន្ថែម ដើម្បីឈាន ដល់ការបញ្ជូនសំណុំរឿង ទៅតុលាការ។
ផែនបទល្មើសគ្រឿងញៀន ត្រូវជំរុញការអនុវត្តផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដោយត្រូវធ្វើការផ្សព្វផ្សាយឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងរង្វង់គ្រួសារ ចលនាប្រឆាំងគ្រឿងញៀន ចាត់វិធានការរដ្ឋបាល វិធានការច្បាប់ គោលដៅមានតម្រុយ ពិសេសក្លឹបកំសាន្ត ខារ៉ាអូខេ និងទីតាំងប្រមូលផ្តុំ, ត្រូវបង្កើនការល្បាតត្រួតពិនិត្យភូមិសាស្ត្រ (បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀន) និងពង្រឹងវិធានការគ្រប់គ្រងអ្នក ញៀនគ្រឿងញៀននៅក្នុងមូលដ្ឋាន។ ត្រូវបង្កើនសកម្មភាពទប់ស្កាត់នាំ ចូលពីប្រទេសជិតខាង។ ផែនប្រឆាំងការជួញដូរមនុស្ស ត្រូវបង្កើនការងារប្រឆាំង គ្រប់ទម្រង់នូវអំពើជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ ធ្វើបច្ចុប្បន្នភាព ស្រាវជ្រាវអ្នកចំណាកស្រុកបាត់ដំណឹង, ត្រូវជំរុញការស្រាវជ្រាវសំណើសុំអន្តរាគមន៍។ ការងារគ្រប់គ្រងក្មេងទំនើង ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រង ក្មេងទំនើង (បង្កើនការតាមដានគ្រប់គ្រងសកម្មភាព ចាត់វិធានការ រដ្ឋបាល និង វិធានការច្បាប់) ត្រូវអនុវត្តឱ្យដូច ភ្លៀងរលឹម និងទប់ស្កាត់ មិនឱ្យមានក្រុមសង្គមងងឹត។ការប្រឆាំងបទល្មើសល្បែងស៊ីសង ត្រូវល្បាតឃ្លាំមើលតាមភូមិសាស្ត្រ ទទួលព័ត៌មានពីគ្រប់ប្រភព, ត្រូវចាត់វិធានការប្រកបដោយ ប្រសិទ្ធភាព។
*ទី៣៖ ការងារសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ផ្លូវគោកការងារចរាចរណ៍ត្រូវត្រួតពិនិត្យឡើងវិញទិសដៅសុវត្ថិភាព ចរាចរណ៍ផ្លូវគោក, ត្រូវបង្កើនវិធានការផ្សព្វផ្សាយអប់រំតាមគ្រប់ មធ្យោបាយ គ្រប់រូបភាពគ្រប់គោលដៅ និងបង្កើនការអប់រំវិន័យ សីលធម៌ អាកប្បកិរិយាមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំ ដើម្បីបញ្ចៀសឱ្យបាន ភាពអសកម្ម ការកោសរួសប្រជាពលរដ្ឋ ពិសេសបង្កើនការផ្សព្វផ្សាយ សកម្មភាពការងារដូចជា ការបញ្ជាចរាចរណ៍។ ការងារសណ្តាប់ធ្នាប់ ត្រូវខិតខំរៀបចំសម្រួលសណ្តាប់ធ្នាប់ តាមទីប្រជុំជន សាលារៀន (រំដោះចិញ្ចើមផ្លូវ ចំណីផ្លូវ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់) ធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ដោយលើកយោបល់ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនឹងសណ្តាប់ធ្នាប់។
ការងារអគ្គិភ័យ ត្រូវរៀបចំកម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និងសង្គ្រោះ, ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា “ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព អំពីវិធានការបង្ការ ពន្លត់អគ្គីភ័យបឋមដោយប្រើ ប្រាស់ឧបករណ៍ បែបបុរាណ ឬសម័យ ហើយចូលរួមជាចលនាជាមួយ កម្លាំងពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន និងត្រូវធ្វើហ្វឹកហាត់ជាក់ស្តែង (កំណត់ភូមិសាស្ត្រអាទិភាព ច្រកសង្គ្រោះ)។
https://image.freshnewsasia.com/2021/id-025/fn-2024-12-11-17-40-33-0.JPG