(ភ្នំពេញ)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់ក្នុងទឹកប្រឡាយ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ក្នុងសភាពហើមស្អុយទៅហើយ តែអ្វីដែលចោទជាបញ្ហានោះ សពបុរសម្នាក់នេះ នៅមិនទាន់មានអ្នកអត្តសញ្ញាណ នៅឡើយទេ។

ប្រជាពលរដ្ឋបានប្រទះឃើញ ហេតុការណ៍គួរឱ្យរន្ធត់នេះ នៅវេលាម៉ោង ១០៖៣៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ដែលករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យបឋមថា ជាអំពើឃាតកម្ម ហើយបច្ចុបន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ្យ និងធ្វើការស៊ើបអង្កេត ដើម្បីតាមចាប់ជនបង្កយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕