(ភ្នំពេញ)៖ ព្រះតេជព្រះគុណ សុរវណ្ណ ជោតិខឹមសម្បត្តិ ជាព្រះវិនយ័ធរ អនុគណខណ្ឌឫស្សីកែវ និងជាព្រះចៅអធិកា វត្តញាណរង្សី បានផ្តល់នូវទេយ្យទៀនយ៉ាងច្រើន និងបច្ច័យមួយចំនួន ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីប្រើប្រាស់ក្នុងភាពចាំបាច់។
ទេយ្យទៀន របស់ព្រះ ចៅអធិកាវត្តញាណ្ណរង្សី និងជាប្រធានសហគមន៍មូលនិធិ នគរកាយ ក្នុងនោះរួមមានអង្ករ២០បាវ ទឹកក្រូច៥កេស ស្ករស៣០គីឡូ ទឹកដោះគោ២០កំប៉ុង ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ តែ២០០កញ្ចប់ ត្រីខ១០យួរ ទឹកសុទ្ធ១០កេស បាឡុងពីសំរាប់មី១០កេស និងបច្ច័យ៤លានរៀល ផងដែរ។
ក្នុងឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌឫសី្សកែវ បានថ្លែងអំណរគុណដល់ ចំពោះព្រះចៅអធិការវត្តញាណ្ណរង្ស៊ី ដែលបានផ្ដល់អំណោយជូន អនុសាខាកាកបាទក្រហម ដើម្បីផ្គត់ផ្គង់ក្នុងការប្រើប្រាស់។
ដោយឡែក ព្រះចៅអធិការ ក៏បានប្រគេនជូនព្រះសង្ឃ និងលោកអាចារ្យ តាជី យាជី សិស្សនិស្សិត សរុបចំនួន៥៦អង្គ-នាក់ មានមី១០កញ្ចប់ ទឹកដោះគោ ស្ករស ទឹកក្រូច និងតែ ព្រមទាំងថវិកា ក្នុងនោះព្រះសង្ឃ១០ម៉ឺនរៀល តាជីយាយ ជីម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល៕