ឧបាសិកា លី ឃីម ត្រូវជាម្ដាយក្មេកអ្នកឧកញ៉ា ហ៊ុន ឡាក់ បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៨៦ឆ្នាំ
11-12-2024 14:44
(ភ្នំពេញ)៖ ឧបាសិកា លី ឃីម ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា បានទទួលមរណភាព កាលពីពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២៖០៩នាទីអធ្រាត្រ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ដំណឹងនេះ ចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពឲ្យបានគ្រប់ៗគ្នា៕