(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងភរិយា ព្រមទាំងមន្ត្រីរាជការរដ្ឋបាលខណ្ឌ និងសង្កាត់ពញាពន់ ព្រមទាំងសិស្សានុសិស្ស ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះលោក ធឹម សំអាន បានណែនាំប្រជាពលរដ្ឋឲ្យព្យាយាមរកពូជស្រូវល្អ ដើម្បីធានានូវស្រូវមានគុណភាពល្អ ទិន្នផលខ្ពស់ ដែលអាចទទួលបានប្រាក់ចំណូលច្រើន ជួយសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ទាំងមូលផងដែរ៕