Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋឃុំគោកធ្លក ស្រុកអង្គរបូរី ៣៤៤គ្រួសារ ទទួលបានធុងចម្រោះទឹកស្អាត ពីរដ្ឋបាលស្រុក

11-12-2024 11:52

(តាកែវ)៖ លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការចូលរួមពីលោកស្រី ឡុង សុជា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំគោកធ្លក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកធុងចម្រោះទឹកស្អាត ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ចំនួន ៣៤៤គ្រួសារ។

ធុងចម្រោះទឹកស្អាតនេះ ជាអំណោយរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ផ្តល់ជូនទៅរដ្ឋបាលស្រុក។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី ក៏បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងលើកឡើងថា មន្ត្រីមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់មន្ត្រីក្រោមឱវាទ និងប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រា ដែលជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ៕