(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគោលការណ៍ប្តូរត្រា និងកំណត់ទំហំត្រា គ.ជ.ប ជាថ្មី កែសម្រួលសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវ និងពិនិត្យ សម្រេចលើសេចក្តីព្រាង បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច)។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រ ជុំ គ.ជ.ប ថា ដោយសារកន្លងមកត្រា គ.ជ.ប ដែលបានប្រើប្រាស់លើ ឯកសារផ្លូវការរបស់ គ.ជ.ប មានសភាពចាស់សឹករេចរឹល មិនសូវច្បាស់ល្អ។ ម្យ៉ាងទៀត ផ្អែកតាមឯកសារបទដ្ឋានគតិយុត្តស្តីពីនិមិត្តសញ្ញាត្រារបស់បណ្តាក្រសួង ស្ថាប័នផ្សេងៗ គ.ជ.ប គួរធ្វើត្រាថ្មី ដោយមានអង្កត់ផ្ចិតទំហំត្រឹម ៤.៣សង់ទីម៉ែត្រ។

ករណីមួយទៀតអំពីការប្តូរសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវលោម ទេព នីថា បានថ្លែងថា នៅក្នុងព្រះរាជក្រឹត្យស្តីពីនិមិត្តសញ្ញាត្រាសញ្ញាស័ក្តិ និងឯកសណ្ឋាន សារាចរណែ នាំស្តីពីការពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលបានកំណត់ថា រាល់សញ្ញាសំគាល់ស័ក្តិសញ្ញាសំគាល់របស់ ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ ត្រូវពាក់នៅលើគម្របហោប៉ៅអាវខាងស្តាំមិនគប្បីពាក់នៅគម្របហោប៉ៅអាវខាងឆ្វេងទេ ខាងឆ្វេងសម្រាប់បំពាក់គ្រឿងឥស្សរិយយសតែប៉ុណ្ណោះ។

ដូចនេះ ការប្តូរសញ្ញាស័ក្តិខ្ទាស់លើគម្របហោប៉ៅអាវខាងឆ្វេង មកខ្ទាស់លើគម្របហោប៉ៅអាវខាងស្តាំ បុរស នារីវិញចាំបាច់ត្រូវធ្វើ ការកែសម្រួលបទបញ្ជាផ្ទៃក្នុង គ.ជ.ប និងព្រះរាជក្រឹត្យស្តីពីនិមិត្តសញ្ញាត្រា សញ្ញាស័ក្តិ និងឯកសណ្ឋាន ប្រធាន អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង និងមន្រ្តីរាជការ គ.ជ.ប៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គជប៖