(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានព្យាយាមចង់ប្រើប្រាស់ទិវាសិទ្ធិមនុស្ស១០ធ្នូ ជាទិវានិយាយញុះ ញង់បង្កការបំបែកបំបាក់សាមគ្គីជាតិ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោម ចំណងជើងថា «មិនត្រូវប្រើស្លាកសិទ្ធិមនុស្សក្លែងក្លាយ នាំកម្ពុជាទៅរកសង្គ្រាមស៊ីវិល ជា លើកទី២ឡើយ»

ចំពោះពិភពលោក ទិវាសិទ្ធិមនុស្ស១០ធ្នូ គឺជាទិវាមានសារៈសំខាន់ណាស់ ដោយសារវាជា គោលការណ៍ស្នូលនៃការលើកស្ទួយសេរីភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ប៉ុន្តែចំពោះ ក្រុមធ្វើនយោបាយក្រុមជ្រុលនិយមនៅកម្ពុជានេះវិញ ទិវាសិទ្ធិមនុស្ស១០ធ្នូ បែរជាត្រូវបានប្រើ ប្រាស់ខុសពីគោលដៅ ដោយពួកគេចង់ប្រើទិវាសិទ្ធិមនុស្ស១០ធ្នូ ក្នុងអំពើចង់បង្កញុះញង់ ឱ្យប្រទេសជាតិដែលទើបមានសន្តិភាពជាង២០ឆ្នាំ ធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីឡើងវិញ។ នៅតាមបណ្តាញសង្គមរបស់ក្រុមជ្រុលនិយម មេខ្លោងឈ្មោះ សម រង្ស៊ី បានបង្ហោះពាក្យសម្តី ញុះញង់រកការផ្ទុះចលនាតស៊ូ តាមយុទ្ធសាស្ត្រដែលពួកគេដាក់ឈ្មោះថា «ផ្ការីក» និងការ បំផុសសម្តីបង្ហាញអារម្មណ៍ដែលចង់ឃើញប្រទេសកម្ពុជា រងគ្រោះដូចជាប្រទេសស៊ីរីទី២នោះ ជាដើម។

ដំណើរតស៊ូ និងការលះបង់ឆ្ពោះទៅរកមាគ៌ាសន្តិភាព និងការទទួលបានសន្តិភាពវិលត្រឡប់ មកកម្ពុជាវិញដូចបច្ចុប្បន្ន មានរយៈពេលយូរណាស់ និងមហាលំបាកជាទីបំផុត។ សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ បានបំផ្លាញជាតិសាសន៍ខ្មែរ ដោយបន្សល់ទុកស្លាកស្នាមយ៉ាងជ្រៅលើប្រជាជន និងទឹកដីរបស់ខ្លួន។ ដូច្នេះបើគេចង់លើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដមែន ចូរកុំ នាំគ្នាដុតកម្ពុជាបញ្ឆេះសង្គ្រាមសាឡើងវិញឱ្យសោះ។

*ភាពខុសគ្នារវាងសិទ្ធិក្នុងសម័យមានសង្គ្រាម និងសម័យអស់សង្គ្រាម

នៅមុនពេលសង្គ្រាមបានបញ្ចប់ ប្រជាជនកម្ពុជាម្នាក់ៗ តែងស្រមៃចង់ប្រារព្ធឱកាសទិវាអន្តរ ជាតិទាំងឡាយ ដូចជាទិវាសិទ្ធិមនុស្សនេះជាដើម ប៉ុន្តែនៅពេលដែលប្រទេសជួបនឹងសង្គ្រាម គេកាន់តែយល់ច្បាស់ថា តើតម្លៃសិទ្ធិមនុស្សពិតប្រាកដ រវាងប្រទេសដែលមានសង្គ្រាម និង ប្រទេសដែលអស់សង្គ្រាម មានតម្លៃខុសគ្នាប៉ុណ្ណា?

សម័យសង្គ្រាម គឺជាសម័យដែលសិទ្ធិមនុស្សត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ, កម្ពុជាបាត់បង់សិទ្ធិ ស្នូលរបស់ខ្លួន, បាត់បង់សេរីភាព និងសិទ្ធិលើទ្រព្យសម្បត្តិ, ពលរដ្ឋខ្មែរបាត់បង់សិទ្ធិសេដ្ឋកិច្ច និងសង្គម និងកម្ពុជាថែមទាំងបាត់បង់ការគ្រប់គ្រងសិទ្ធិដោយច្បាប់អន្តរជាតិថែមទៀត។ ហេតុដូច្នេះហើយ បានជាប្រជាជនកម្ពុជាទូទាំងប្រទេស តែងដឹងគុណចំពោះនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ និងបាននាំប្រទេសឱ្យមានសន្តិភាពសាឡើង វិញរយៈពេល២៦ឆ្នាំរួចមកនេះ ជាមួយនឹងការរីកចំរើន និងអនុវត្តសិទ្ធិរបស់ខ្លួនពេញលេញ ដែលខុសឆ្ងាយទាំងស្រុង ពីសម័យសង្គ្រាម។ ដូច្នេះ ការរក្សាសន្តិភាពមិនឱ្យរបូតនិងចាក ចេញពីកម្ពុជា គឺជាសារៈសំខាន់ដ៏ធំបំផុតក្នុងការធានាសិទ្ធិមនុស្សនៅក្នុងសង្គមនិងការធានា បាននូវការអភិវឌ្ឍន៍ជាវិជ្ជមាន។

ឥឡូវនេះ ២៦ឆ្នាំក្រោយសង្គ្រាមចប់ កម្ពុជាសម្រេចបាននូវអ្វីដែលមានតម្លៃ គឺសន្តិភាពយូរអង្វែង។ សន្តិភាពនេះបានផ្តល់ឱ្យជាតិ នូវកន្លែងរីកចម្រើន ព្យាបាល និងយល់ពីអត្ថន័យនៃសិទ្ធិមនុស្សពិតប្រាកដ។ សិទ្ធិមនុស្សមិនមែនគ្រាន់តែជាគំនិតអរូបីនោះទេ វាជាមូលដ្ឋានគ្រឹះនៃជីវិតប្រចាំថ្ងៃរបស់យើង។ សិទ្ធិមនុស្សក្នុងប្រទេសដែលមានសន្តិភាព បានធានាថាកូនរបស់យើងអាចទៅសាលារៀន, ប្រជាពលរដ្ឋរបស់យើង អាចធ្វើការ និងរស់នៅដោយគ្មានការភ័យខ្លាច ហើយគ្រួសាររបស់យើង អាចកសាងអនាគតនៃក្តីសង្ឃឹម និងស្ថិរភាពជាយូរអង្វែង។

ទោះជាយ៉ាងណាក៏ដោយ សិទ្ធិមនុស្សនៅតែរងភាសាបំភ្លៃពីក្រុមធ្វើនយោបាយប្រឆាំងមួយ ចំនួន ដែលនៅតែចង់បន្តកេងចំណេញប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍សម្រាប់ញុះញង់ ចង់ឱ្យខ្មែរឈ្លោះប្រកែកគ្នា ដើម្បីរកលេសបំផ្ទុះឈ្នួនចលនាបដិវត្តពណ៌។ ពួកគេបានប្រើភាសា «សិទ្ធិមនុស្ស» ប៉ុន្តែធាតុពិតមិនមែនដើម្បីកសាងប្រទេសជាតិឡើយ …គោលបំណងគឺដើម្បីញុះញង់ប្រទេស ឱ្យមានអស្ថិរភាព និងការគំរាមកំហែងចង់អូសទាញប្រទេសកម្ពុជាឱ្យវិលទៅរកភាពវឹកវរ និងការបំផ្លិចបំផ្លាញ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយក្នុងរយៈ ពេលជិត ៣០ឆ្នាំ រវាងពីពីខែមីនាឆ្នាំ១៩៧០ ដល់ចុងខែធ្នូឆ្នាំ១៩៩៨ ដែលក្នុងរយៈពេលនោះ ការអនុវត្តសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា មិនត្រូវបានអនុវត្តតាមការចង់បានឡើយ បើសិនជា គ្មាននយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនោះទេ។

*អត្ថន័យពិតនៃសិទ្ធិមនុស្ស

សិទ្ធិមនុស្ស គឺជាការការពារសេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់បុគ្គលគ្រប់រូប។ សិទ្ធិមនុស្ស គឺដូចជាអ្វីនៃការសាងស្ពាន មិនមែនកសាងជញ្ជាំងទេ។ ក្រុមជ្រុលនិយម តែងប្រើប្រាស់អ្វី ដែលពួកគេនិយាយអំពីសិទ្ធិមនុស្សនោះ ប្រៀបដូចជាការកសាងរបាំងជញ្ជាំង បង្កើតនូវភាព រើសអើងជាតិសាសន៍, រារាំងប្រទេសជាតិខ្មែរ មិនឱ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេស ជិតខាងរបស់ខ្លួន ដោយប្រើលេសការបាត់បង់ទឹកដីរបស់ខ្មែរទៅបរទេសជិតខាង ដែលសិទ្ធិ មនុស្សរបស់ពួកគេបានប្រើប្រាស់ទាំងនោះហើយ គឺជារបាំងនៃការកសាងជញ្ជាំងខណ្ឌកម្ពុជា មិន ឱ្យក្លាយជាប្រទេសដែលរីកចំរើននិងធ្វើដំណើរតាមទាន់ប្រទេសដទៃក្នុងតំបន់និងពិភព លោកឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតបរិយាកាសមួយដែលសិទ្ធិត្រូវបានគោរព និងការពារតាមការប្រណិបតន៍ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន ប៉ុន្តែ ក្រុមជ្រុល និយមមិនត្រឹមតែមិនជួយលើកកម្ពស់ការគោរពច្បាប់ប៉ុណ្ណោះទេ ពូកគេថែមទាំង បានជាន់ឈ្លី ច្បាប់របស់ជាតិខ្មែររបស់ខ្លួនថែមទៀត។

ការប្រើសិទ្ធិមនុស្ស ធ្វើជាលេសដើម្បីញុះញង់ឲ្យមានភាពចលាចល និងការប្រើសិទ្ធិ ដើម្បីតែអំពាវនាវឲ្យមានការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាការដើរផ្ទុយនឹងគោលការណ៍ដែល បាននិងកំពុងធ្វើជាតំណាងឱ្យសិទ្ធិមនុស្សដ៏ត្រឹមត្រូវនោះ។ ការប្រើសិទ្ធិ ដើម្បីការសាបព្រួសនូវភាពមិនចុះសម្រុងគញនា, ការចង់បំផ្លាញសន្តិភាព និងធ្វើឱ្យអន្តរាយដល់ជាតិនោះ គឺជា អំពើមួយដែលបំផ្លាញសិទ្ធិមនុស្ស នោះទៅវិញទេ។

*ផលវិបាកនៃសង្គ្រាមសិទ្ធិមនុស្ស

អ្នកដែលកំពុងញុះញង់ចង់ឲ្យមានការបែកបាក់ និងចង់ស្វែងរកអស្ថិរភាពដល់ប្រទេសកម្ពុជា ត្រូវចងចាំនូវមេរៀនដ៏ឈឺចាប់ពីអតីតកាលរបស់កម្ពុជា។ អ្នកត្រូវចងចាំថា អ្វីដែលអ្នកបាន ធ្វើមកនេះ វាមិនមែនការលើកកម្ពស់សិទ្ធិមនុស្សឡើយ ប៉ុន្តែជាការបំផ្លាញសិទ្ធិមនុស្សទៅវិញ ទេ ពីព្រោះអ្វីដែលអ្នកញុះញង់នោះ គឺការបង្កើតសង្គ្រាម…ហើយអ្នកត្រូវចងចាំថា សង្គ្រាម គឺដូចជាមនុស្សចុងក្រោយ ដែលបំផ្លាញសិទ្ធិមនុស្សរបស់អ្នកនោះ។

សង្គ្រាម បានដកហូតសិទ្ធិសេរីភាពរស់រានមានជីវិត…ដកហូតសុវត្ថិភាព… បំបាត់ការអប់រំ និងបំបាត់ឱកាសរបស់មនុស្សទាំងឡាយ ដែលចង់អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ដូច្នេះ ដូចគេ បានឃើញដោយផ្ទាល់ភ្នែករួចមកហើយ គឺក្នុងអម្លុងពេលដែលកម្ពុជាមានសង្គ្រាមស៊ីវិល ផល វិបាកនៃសម្តីញុះញង់សិទ្ធិមនុស្សដើម្បីឱ្យកើតសង្គ្រាមនោះ គឺមានជីវិតពលរដ្ឋខ្មែរបាត់បង់ ច្រើនលាននាក់ និងប្រទេសកម្ពុជា បានរងខ្ទេចខ្ទាំនឹងហាយនភាពសង្គ្រាមដ៏ធ្ងន់ធ្ងរថែមទៀត ទម្រាំបានស្តារខ្លះមកវិញរយៈពេល២៦ឆ្នាំរួចមកនេះ។ ដូច្នេះចូរកុំបង្កផលវិបាកនៃសង្គ្រាម សិទ្ធិមនុស្ស តទៅទៀត។

ការត្រលប់ទៅរកភាពងងឹតដូចអតីតកាលក្នុងសង្គ្រាមវិញ គឺនឹងមិនជំរុញបុព្វហេតុសិទ្ធិមនុស្សនោះទេ…ការប្រើសិទ្ធិរបស់អ្នកដើម្បីចង់ឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាមនោះហើយ ដែលជាការ បំផ្លាញប្រទេសខ្លួនឯងតាមរយៈការប្រើប្រាស់សិទ្ធិមនុស្សដើម្បីចង់ឱ្យប្រទេសធ្លាក់ខ្លួនក្នុង ឧបាយកលសង្គ្រាមនោះ។

ប្រជាជនកម្ពុជាពេលនេះ សក្តិសមនឹងទទួលបានសុខសន្តិភាព សេរីភាព និងការរួចផុតពីការភាពភ័យខ្លាច និងទុក្ខវេទនានៃសង្រ្គាម។ ដូច្នេះ ចូរអ្នកកុំបង្កផលវិបាកនៃសង្គ្រាមសិទ្ធិមនុស្ស ។

*រក្សាសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ

ការរក្សាសន្តិភាព គឺជាទំនួលខុសត្រូវរបស់ពលរដ្ឋខ្មែរគ្រប់រូប ដោយការមិនប្រកាន់នូវជំនឿ នយោបាយផ្សេងៗឡើង។ ភាពខុសគ្នានៃគំនិត និងអភិបាលកិច្ច គប្បីត្រូវបានដោះស្រាយតាមរយៈការសន្ទនាដោយភាពស្មោះត្រង់ មិនមែនជាការចាប់ដៃ ហើយជាន់ជើងដូចអ្វីដែល ទណ្ឌិត សម រង្ស៊ី ធ្លាប់បានធ្វើកន្លងមកនោះឡើយ។ ការក្រសោបនៃសន្តិភាព គឺការគោរពគ្នាទៅវិញទៅមក និងការប្រើប្រាស់នូវមធ្យោបាយស្របច្បាប់ មិនមែនតាមរយៈអំពើហិង្សា ឬការញុះញង់ដូចអ្វីដែលក្រុមជ្រុលនិយម បានសាបព្រួសនោះឡើយ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា បានចែងនូវសិទ្ធិផ្តល់នូវយន្តការសម្រាប់ការចូលរួមនយោបាយ និងការផ្លាស់ប្តូរក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងគេមិនត្រូវប្រើសិទ្ធិលើសពីអ្វីដែលច្បាប់ បានកំណត់ឡើយ។

ទិវាសិទ្ធិមនុស្ស១០ធ្នូឆ្នាំ២០២៤ គួរតែជាពេលវេលាសម្រាប់ការរួបរួម និងការឆ្លុះបញ្ចាំង មិនមែនការញុះញង់ឱ្យបែកបាក់គ្នានោះទេ។ ទិវាសិទ្ធិមនុស្ស១០ធ្នូ គឺជាថ្ងៃមួយដើម្បីអបអរសាទរថា តើប្រទេសកម្ពុជាបានដើរមកដល់កម្រិតណា ហើយប្តេជ្ញាធានាថា សិទ្ធិមនុស្សត្រូវបានរក្សាសម្រាប់ទាំងអស់គ្នាដើម្បីការបន្តឱបក្រសោបសន្តិភាពកាន់តែយូរអង្វែង។ ដូច្នេះគេមិនគួរប្រើថ្ងៃទី១០ធ្នូ ធ្វើជាវេទិកាអូសទាញប្រទេសជាតិឲ្យមានជម្លោះ ឬជាលេសដើម្បីរុះរើមូលដ្ឋានសន្តិភាពរបស់ជាតិឡើយ។

*ត្រូវអនុវត្តសិទ្ធិមនុស្ស ប្រកបដោយការទទួលខុសត្រូវ

ចំពោះអ្នកដែលស្វែងរកការប្រើប្រាស់សិទ្ធិមនុស្សដើម្បីធ្វើជាឧបករណ៍សម្រាប់កេងចំណេញនយោបាយ យើងសូមរំលឹកអ្នកអំពីការត្រូវទទួលខុសត្រូវដ៏ធំមួយ ដែលកើតឡើងជាមួយនឹងអ្វីដែលអ្នកបាននិងកំពុងប្រព្រឹត្ត។ បើអ្នកជាខ្មែរដែលស្រឡាញ់ជាតិ, ចង់កសាងជាតិ អ្នកមិន ត្រូវបំផ្លាញសន្តិភាពតាមរយៈការប្រើសិទ្ធិញុះញង់ឱ្យមានការឈ្លោះប្រកែកគ្នាឡើយ។

ការស្រឡាញ់ជាតិ, ការកសាងជាតិ គឺការចេះប្រើសិទ្ធិដោយមានការទទួលខុសត្រូវ និងមិន ត្រូវឱ្យការប្រើប្រាស់សិទ្ធិនោះ ទៅបំផ្លាញជាតិឡើយ។

អ្នកដឹកនាំពិតប្រាកដ នៃការកសាងជាតិ; គេមិនបំផ្លាញសន្តិភាពទេ។ គេមានតែជួយលើកកម្ពស់ការយល់ដឹងសន្តិភាព និងវឌ្ឍនភាព មិនមែនការញុះញង់ឱ្យខ្មែរឈ្លោះប្រកែកគ្នា និង សម្តីបង្កចលាចលក្នុងសង្គមឡើយ។

ការបង្ហោះសម្តីញុះញង់នៅថ្ងៃទី១០ធ្នូ ដូចជាសម្តីញុះញង់រកការផ្ទុះចលនាតស៊ូតាមយុទ្ធ សាស្ត្រដែលពួកគេដាក់ឈ្មោះថា «ផ្ការីក» និងការបំផុសសម្តីបង្ហាញអារម្មណ៍ចង់ឃើញ ប្រទេសកម្ពុជាដូចជាប្រទេសស៊ីរីទី២នោះ មិនមែនជាការប្រើប្រាស់សិទ្ធិដ៏ត្រឹមត្រូវក្នុងទិវា សិទ្ធិមនុស្ស១០ធ្នូឡើយ។ សម្តីញុះញង់នោះ គឺការបំផ្លាញសិទ្ធិមនុស្ស ពីព្រោះអ្វីដែល សម រង្ស៊ី បានញុះញង់នោះ គឺការបង្កើតសង្គ្រាម…ហើយបើប្រទេសមានសង្គ្រាម គឺសង្គ្រាម នោះហើយ ដែលជាសត្រូវបំផ្លាញសិទ្ធិមនុស្សទូទៅក្នុងប្រទេស។ ដូច្នេះ ម្នាក់ៗត្រូវអនុវត្ត សិទ្ធិ ប្រកបដោយការទទួលខុសត្រូវ។

កម្ពុជាដែលទើបបានស្តារសមិទ្ធផលជាតិបានខ្លះរួចមកនេះ បានឆ្លងកាត់ឧបសគ្គលំបាកជា ខ្លាំងណាស់ទម្រាំបានទទួលសន្តិភាពដូចបច្ចប្បន្ន។ ដូច្នេះ ចូរយើងគោរពទិវាសិទ្ធិមនុស្ស ដោយការការពារសន្តិភាព ដែលសន្តិភាពនេះហើយ គឺជាអាវក្រោះសក្តិសិទ្ធិ ជួយប្រទេស រារាំងសង្គ្រាមដែលបំផ្លាញសិទ្ធិមនុស្ស។ ចូរយើងនាំគ្នាបដិសេធរាល់សម្តីអំពាវនាវញុះញង់ ការនាំកម្ពុជាឈានទៅរកសង្គ្រាម តាមរយៈសម្តីញុះញង់ប៉ុនប៉ងបណ្តេញសន្តិភាពចេញពី កម្ពុជា។ យុវជនជំនាន់ក្រោយ និងកូនចៅជំនាន់ក្រោយ ត្រូវប្តេជ្ញានិងធានាថាមរតកដែល ត្រូវរក្សាឱ្យបានគង់វង្ស គឺសន្តិភាពជារៀងរហូត ពីព្រោះបើគ្មានសន្តិភាព ក៏គ្មានការគោរព សិទ្ធិមនុស្សដែរ។ មាគ៌ារបស់កម្ពុជាគឺច្បាស់លាស់ណាស់៖ ឆ្ពោះទៅរកវឌ្ឍនភាព ឯកភាព និងសន្តិភាព។ ដូច្នេះចូរយើង កុំឲ្យអ្នកណានាំយើងវង្វេងដោយសារតែស្លាកសិទ្ធិមនុស្សក្លែងក្លាយឱ្យសោះ៕