(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation សហការជាមួយក្រុមហ៊ុន Sage Software Asia Pte Ltd ដែលជាក្រុមហ៊ុន ល្បីល្បាញ និងឈានមុខគេលើផ្នែកបច្ចេកវិទ្យា សំរាប់ Integrated Accounting, Payroll and Payment Systems នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Green Palace Hotel បានរៀបចំសិក្ខាសាលាមួយស្តីពីអំពី «Introduction of Upcoming Features for Sage 300c» ដោយមានអតិថិជនជាច្រើន មកពីបណ្តាក្រុមហ៊ុន និងស្ថាប័ននានាចូលរួមកម្មវិធីនេះ។
ជាកិច្ចបើកកម្មវិធី លោក ឈីវ ស៍ក្តដា ដែលជា Head Of Business Applications Division តំណាងក្រុមហ៊ុន Campura បានថ្លែងអំណរគុណទៅដល់អតិថិជន ដែលចូលរួមសិក្ខាសាលានាពេលព្រឹកនេះ។
លោកបានឲ្យដឹងថាប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលាថ្ងៃនេះ ចង់បង្ហាញអំពីបច្ចេកវិទ្យា របស់ Sage 300 និង Sage 300c ដែលមានលក្ខណៈពិសេសថ្មីៗ សំរាប់ស្ថាប័ននីមួយៗ ក្នុងការគ្រប់គ្រងទិន្នន័យដល់ប្រព័ន្ធ គណនេយ្យនាឆ្នាំ២០១៧ខាងមុខនេះ។
ចំណែក លោក Adrian Ang ដែលជា Sales Manager របស់ក្រុមហ៊ុន Sage Software Asia Pte Ltd បានបង្ហាញបន្ថែមជូនអតិថិជនឲ្យ ស្គាល់កាន់តែច្បាស់ អំពីផលិតផល និង សេវាកម្មរបស់ខ្លួនថា «Sage ជាក្រុមហ៊ុន នាំមុខទីផ្សារសំរាប់ ប្រព័ន្ធគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យហើយសព្វថ្ងៃ មានអតិថិជនប្រមាណ៦.១លាន និងមានទីស្នាក់ការ២៤ កន្លែងដូចជាប្រទេស UK, France, Germany, Spain, Malaysia, Thailand, Philippines, Hong Kong,…។
លោកបន្តថា ជាមួយគ្នានេះដែរ យើងក៏បានកែប្រែនូវភាពងាយស្រួលក្នុងអាជីវកម្ម តាមរយៈបច្ចេកវិទ្យាដ៍អស្ចារ្យ, ធ្វើការជាមួយនឹងភាពរីកចំរើននៃសហគមន៍សហគ្រិន, ម្ចាស់អាជីវកម្ម, ពាណិជ្ជករ, គណនេយ្យករដៃគូនិងការអភិវឌ្ឍន៍ និងជា FTSE 100 (Financial Times Stock Exchage 100 Index)។
លើសពីនេះទៀត ឃើញថាបច្ចុប្បន្ន គ្រប់អាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើន បាននិងពេញនិយមប្រើប្រាស់ផលិតផល Sage ពីព្រោះជាផ្នែកបច្ចេកវិទ្យាមួយ ជួយសម្រួលក្នុងការរក្សាទុកទិន្នន័យ និងបញ្ជូល ហើយទាញយករបាយការណ៍ហិរញ្ញវត្ថុយ៉ាងសុក្រឹត ព្រមទាំងមានតំលៃសម្យរម ជូនចំពោះអតិថិជនផងដែរ៕