(ដូហា, កាតា)៖ នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា ប្រទេសកាតា បានរៀបចំ​ពិធី​លៀងសាយភោជនថ្ងៃត្រង់ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកាតា។