(ភ្នំពេញ)៖ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសម្រេចកំណត់យកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្ដ្រីសម្រុះសម្រួលវិវាទជំនាន់ទី២ ដែលនឹងប្រព្រឹត្តទៅនៅបណ្ឌិត្យ សភាភូមិន្ទយុត្តិធម៌កម្ពុជា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានណែនាំដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងទាំងអស់ ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការប្រឡងលើវិញ្ញាសាសរសេរ ចំនួន៤មុខវិជ្ជា។

នៅថ្ងៃប្រឡងបេក្ខជនទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវសលាកប័ត្រឯកត្តជន ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធផ្សេងៗ សម្រាប់បញ្ជាក់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖