(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិហើយ បន្ទាប់ពីទទួលអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីទទួលអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន នៅសណ្ឋាគារអ៉ិនធើខន។
លោក ស៊ី ជីនពីង នឹងធ្វើដំណើរចាកចេញពីទឹកដីកម្ពុជា នៅពេលបន្តិចទៀតនេះ ឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស នឹងបន្តដំណើរទៅកាន់ប្រទេស ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS៕