(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «វិទ្យាសាស្ត្រនយោបាយ» នៅសាកលវិទ្យាល័យមហាជូឡាឡុងកន នៃព្រះរាជាណាចក្រថៃ។ ពិធីប្រគល់និងទទួលសញ្ញាបត្រខាងលើនេះ បានធ្វើឡើងនៅប្រទេសថៃ នាថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០២៤។
សាកលវិទ្យាល័យមហាជូឡាឡុងកន Mahachulalongkornrajavidyalaya (MCU) ជាគ្រឹះស្ថានឧត្តមសិក្សាដែលគ្រប់គ្រងដោយរដ្ឋ។ ក្រោមការត្រួតពិនិត្យរបស់ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ រៀបចំការសិក្សាព្រះពុទ្ធសាសនា និងវិស័យសិក្សាផ្សេងៗទៀត មាន គោលការណ៍បង្រៀនក្នុងព្រះត្រៃបិដក បញ្ចូលទៅក្នុងមេរៀនឧត្តមសិក្សា តាមបែបសាកលវិទ្យាល័យ ហើយបានទទួលព្រះគុណពីព្រះករុណាព្រះបាទ ចូឡាឡុងកន ទ្រង់បានបង្កើតឡើងដើម្បីថ្វាយដល់មហានិកាយ
ដោយចាប់ផ្តើមរៀបចំការបង្រៀនក្នុងព្រះពុទ្ធសាសនាជាសាខាដំបូង ក្រោយមកការបង្រៀនត្រូវបានពង្រីកទៅមុខវិជ្ជាផ្សេងទៀតនៃការសិក្សា។ ស្រដៀងទៅនឹងគំរូនៃការបង្កើត សាកលវិទ្យាល័យប៉ារីស ប្រទេសបារាំង និងសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ដែលបានចាប់ផ្តើមជាមួយនឹងវិស័យសាសនា ហើយបន្ទាប់មកបានពង្រីកទៅមុខវិជ្ជាផ្សេងទៀតនៃការសិក្សា។
សាកលវិទ្យាល័យមហាជូឡាឡុងកន ជាសាកលវិទ្យាល័យរដ្ឋ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការសិក្សាព្រះពុទ្ធសាសនា ទាំងពុទ្ធចក្រ និងអាណាចក្រ ជាសាកលវិទ្យាល័យមួយដ៏សំខាន់បំផុត និងជាមជ្ឈមណ្ឌលសាកលវិទ្យាល័យដ៏សំខាន់ សម្រាប់ការសិក្សាព្រះពុទ្ធសាសនារបស់ព្រះសង្ឃថៃ និងព្រះសង្ឃបរទេស។ សាកលវិទ្យាល័យត្រូវបានបង្កើតឡើងនៅគ្រប់តំបន់ក្នុងប្រទេស ចំនួន ៤៣ខេត្ត និងមានសាកលវិទ្យាល័យសាខាជាដៃគូ ក្រៅប្រទេស ចំនួន ៥ប្រទេស គឺ នៅប្រទេសកូរ៉េ ខាងត្បូង ប្រទេសស្រីលង្កា ប្រទេសតៃវ៉ាន់ ប្រទេសហុងគ្រី និងប្រទេសសិង្ហបុរី បច្ចុប្បន្ននេះ សាកលវិទ្យាល័យនេះ ៤មហាវិទ្យាល័យធំៗ ដែលគ្របដណ្តប់ទាំងកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត ទាំងផ្នែកពុទ្ធសាសនា ផ្នែកឯកទេសជំនាញផ្សេងៗ ទាំងកម្មវិធីសិក្សាភាសាថៃ និងកម្មវិធីសិក្សាភាសាអង់គ្លេស និងអន្តរជាតិ សរុប ៣៣មុខវិជ្ជា។
ក្នុងព្រះរាជពិធីប្រគល់ប្រគេននិងជូននូវសញ្ញាបត្រជារៀងរាល់ឆ្នាំ ព្រះករុណាព្រះបាទព្រះមហាក្សត្រ ព្រះអង្គបានប្រោសព្រះរាជទាន ដល់សម្ដេចព្រះអរិយវង្សសាកតញ្ញាណ សម្ដេចព្រះសង្ឃរាជសាកលមហាសង្ឃបរិនាយក ទ្រង់បានយាងជាព្រះរាជអធិបតីភាព ក្នុងព្រះរាជពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមហាជូឡាឡុងកន «Mahachulalongkornrajavidyalaya» និងជូនជាបណ្ឌិតកិត្តិយសដល់ថ្នាក់ដឹកនាំព្រះសង្ឃ សម្ដេចព្រះសង្ឃ និងថ្នាក់ដឹកនាំជាតិ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិ ជាច្រើនមកហើយ ។
អតីតនិស្សិតជាច្រើន នៅពេលបញ្ចប់ការសិក្សាពីស្ថាប័ននេះ ត្រូវបានគេទទួលស្គាល់ទៅសិក្សានៅស្ថាប័នអប់រំឈានមុខគេជាច្រើននៅលើពិភពលោក ដូចជាសាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក សាកលវិទ្យាល័យហុងកុង សាកលវិទ្យាល័យ Fudan ប្រទេសចិន សាកលវិទ្យាល័យ Oxford សាកលវិទ្យាល័យ Cambridge សាកលវិទ្យាល័យ London សាកលវិទ្យាល័យ St. រុស្ស៊ីជាដើម។ល៕