(ភ្នំពេញ)៖ យោងតាមតារាងពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង, នៅព្រឹកថ្ងៃនេះម៉ោង៩៖៣០នាទី ប្រធានាធិបតីចិន នឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីបញ្ចប់ដំណើរនៅប្រទេសទាំងពីរ មេដឹកនាំនៃប្រទេសមហាអំណាចធំជាងគេនៅអាស៊ីរូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេស ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS។

បន្ទាប់ពីបញ្ចប់ដំណើរនៅប្រទេសទាំងពីរ មេដឹកនាំនៃប្រទេសមហាអំណាច ធំជាងគេនៅអាស៊ីរូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេស ឥណ្ឌា ដើម្បីចូលរួមកិច្ច ប្រជុំកំពូល BRICS ដែលមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។

សូមជំរាបថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីរូបនោះ នានអញ្ជើញចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបន្តជួបពិភាក្សាការងារសំខាន់ៗជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅពេលល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗចំនួន៣១រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕