(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI បានពន្យល់ថា បានលើកឡើងថា ប្រទេសចិនជាប្រទេសមួយដែលកំពុងលេចធ្លោនៅក្នុងតំបន់ និងលើពិភពលោក ដែលតាមការព្យាករណ៍ គឺនៅពេលខាងមុខនេះ ចិននឹងឈានទៅមហាអំណាចសេដ្ឋកិច្ចលំដាប់ថ្នាក់លេខ១ លើពិភពលោក ខណៈពេលនេះចិនកំពុងឈរនៅលំដាប់លេខ២។
លោកបានបន្តថា ដោយសារចិនជាប្រទេសមហាអំណាចដ៏ខ្លាំងក្លា ហើយចិនក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនថែមទៀតផ្នែកខាងអភិវឌ្ឍ បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដូច្នេះចំណុចទាំងអស់នេះ បើពិនិត្យជារួមទៅ គឺសុទ្ធតែមានសក្តានុពល អាចស្រូបទាញបាន មកបំពេញបង្គ្រប់ដល់ប្រទេសកម្ពុជា។
សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត ឆេង គឹមឡុង ក្នុងកិច្ចពិភាក្សា Fresh Talk ដូចតទៅ៖