(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានបញ្ជាក់ថា ដោយសារតែឥទ្ធិពលនៃសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បាននឹងកំពុងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនស្ទើរទូទាំងប្រទេស និងបានបង្កជាជំនន់ទឹកភ្លៀងជាបន្ដបន្ទាប់ នៅខេត្តមួយចំនួន។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា «ភ្លៀងនឹងនៅតែបន្ដធា្លក់រាយប៉ាយ ក្នុងបរិមាណច្រើនបន្ថែមទៀត ពិសេសនៅតំបន់ខ្ពស់រាប និងតំបន់ទំនាបកណ្ដាលភាគខាងជើង ចាប់ពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៦ ហើយបន្ដធ្លាក់ខ្លាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី១៤-១៧ ខែតុលាខាងមុខនេះ»។
ជាមួយគ្នានេះ ដែរក្រសួងធនធានទឹក សូមធ្វើការអំពាវនាវ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើង៕