(ត្បូងឃ្មុំ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន គណបក្សខ្មែរររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច តាមបណ្តាឃុំនានា ក្នុងខេត្តត្បូងឃ្មុំចំនួន ២៥រូប បានប្រកាសផ្តាច់ខ្លួនពីរបស់បក្ស និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ការប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សរបស់ខ្លួននេះ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់ខ្លួនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងនេះ ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ដោយមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕