(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៦នាក់ និង មុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៩៤.៨២ក្រាម និង៦កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពតបង្រ្កាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់៕