ការពារជីវិតអ្នក ស្រវឹងសូមកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៣ ខែតុលា ឆក់យកជីវិតមនុស្ស៤នាក់ និងរបួស២៩នាក់
14-10-2016 06:32
(ភ្នំពេញ)៖ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១០លើក (យប់៣លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ របួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាលចំនួន២៣នាក់។
គ្រោះថ្នាក់ទាំង១០លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង រថយន្ដធុនធំ៣គ្រឿង អ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៥លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង១លើក , ងងុយដេក១លើក និង មិនប្រកាន់ស្ដាំ១លើក៕