(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីអនុក្រឹត្យស្តីពីគោលការណ៍ និងបទប្បញ្ញត្តិ នៃការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ការកំណត់លេខកូដសម្គាល់នេះ ក្នុងគោលបំណងដើម្បីធានាឲ្យមានការឯកភាពគ្នាជាស្តង់ដារួម ក្នុងការប្រើលេខកូដសម្គាល់ភូមិសាស្ត្រទូទាំងប្រទេស និងមានវិសាលភាពអនុវត្តចំពោះរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖