Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋម្នាក់ជ្រុះបាត់ប្លង់ដីលេខ N22 ស្ថិតតាមផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ, ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច !

09-12-2024 15:48

(ភ្នំពេញ)៖ ពលរដ្ឋឈ្មោះ ឈន ប៉ូលី និងប្រពន្ធឈ្មោះ លីម ស្រីស បានជ្រុះបាត់ឯកសារកាន់កាប់ផ្ទះលេខ N22 ផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ១ច្បាប់។

ក្នុងពាក្យបណ្ដឹងនោះ ពលរដ្ឋសាមីបានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ គាត់បានរុះរើផ្ទះដែលស្ថិតនៅផ្ទះលេខ៦០ ផ្លូវលេខ៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ គាត់បានរើឯកសារកម្មសិទ្ធផ្ទះ ស្ថិតនៅលេខ N22 ផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ១ច្បាប់ ស្រាប់តែបាត់រកមិនឃើញ៕