(ភ្នំពេញ)៖ អង្គការ TdH NL និង AusCam Freedom Project ជាដៃគូរគាំទ្រក្រុមយុវតី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំយុទ្ធនាការក្រោមប្រធានបទ៖ «អំពើហិង្សាផ្អែកលើយេនឌ័រតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពតាម ប្រព័ន្ធអនឡាញសម្រាប់អ្នកទាំងអស់គ្នា» ដែលហៅកាត់ថា «យុទ្ធនាការ១៦ថ្ងៃ» ដើម្បីលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះអំពើហិង្សាលើស្រ្តី និងកុមារ នៅតាមប្រព័ន្ធឡាញ។ យុទ្ធនាការនេះ ដោយមានកុមារចូលរួមសរុបប្រហែល១៥០នាក់
នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
យុទ្ធនាការនេះមានគោលបំណង លើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់បន្ថែមចំពោះអំពើហិង្សាលើស្រ្តី និងកុមារនៅ តាមប្រព័ន្ធឡាញ ជំរុញក្រុមយុវតី និងកុមារចូលរួមការជែកពីសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ និងការដាក់បង្ហាញ និងអោយប្រើប្រាស់ My Safety Online Chatbot Game ដើម្បីលើកម្ពស់ការ យល់ដឹងពីសុវត្ថិភាពពីរបស់កុមារតាមប្រព័ន្ធអនឡាញ។
បើយោងតាមរបាយការណ៍នៃការសិក្សាស្រាវជ្រាវ បញ្ឍប់គ្រោះថ្នាក់នៅកម្ពុជា បានរកឃើញថា កុមារចំនួនមួយ ក្នុងចំណោមកុមារចំនួន១០នាក់ រងហានិភ័យពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលក្មេងស្រី ប្រឈមហានិភ័យខ្ពស់ជាងក្មេងប្រុស។
សូមរំឭកដែរថា ការបង្កើតពិភពអនឡាញ ដែលមានសុវត្ថិភាពសម្រាប់កុមារ ហើយសម្រាប់កុមារទាំងអស់ ត្រូវចាំថា កុំនិយាយជាមួយអ្នកមិនស្គាល់តាមអនឡាញ កុំខ្លាចក្នុងការប្រាប់ពីការបៀតបៀនដែលប្អូនៗជួបប្រទះទៅឪពុកម្តាយ អាណាព្យាបាល ហើយត្រូវតែដាក់ privacy setting ជាប់ជានិច្ច។ សុវត្ថិភាពរបស់កុមារគឺសំខាន់ជាងអ្វីទាំងអស់។ ប្រសិនបើមានរឿងអ្វីមួយដែលមើលទៅមិនសម ឬមិនទំនងទេ ត្រូវតែនិយាយជាមួយអាណាព្យាបាល ឬឪពុកម្តាយ៕