Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីថៃអំពាវនាវដល់ប្រជាពលរដ្ឋ៖ «ត្រូវតែអនុវត្តទៅមុខតាមព្រះរាជបំណងរបស់ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត»

13-10-2016 21:28

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ប្រជាជនថៃទាំងអស់ គួរតែបន្តព្រះរាជបំណងរបស់ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ដែលចងទតឃើញប្រទេសថៃ មានការរីកចម្រើនទៅមុខដោយរីកចម្រើន ជាមួយនឹងប្រជាជនរបស់ព្រះអង្គរស់នៅដោយសុខសន្តិភាព និងមានមេត្តាធម៌ និងមិត្តភាពរវាងជនរួមជាតិថៃ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nations នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦៦។

លោក ប្រាយុទ្ធ បាននិយាយថា «ទោះបីជាយើងកំពុងតែរងទុក្ខសោក មិនអាចប្រៀបផ្ទឹមបានក៏ដោយ ប្រទេសថៃ ដែលពួកយើងទាំងអស់គ្នា និងព្រះមហាក្សត្រ ស្រឡាញ់ជាទីបំផុតនោះ ត្រូវតែបន្តដំណើរវិវត្តន៍ទៅមុខទៀត។ ហេតុនេះហើយ ពួកយើងមិនគួរអនុញ្ញាតឲ្យការសោយទីវង្គតនេះ បង្កជាការរាំងស្ទះដល់ ព្រះរាជបំណងរបស់ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានឡើយ ដោយទ្រង់ចង់ឃើញព្រះរាជាណាចក្រថៃ មានការរីកចម្រើន និងកូនចៅរបស់ព្រះអង្គ រស់នៅដោយសន្តិភាពនិងសុភមង្គល ព្រមទាំងមានការយោគយល់អាធ្យាស្រ័យ និងចេះគោរពស្រលាញ់គ្នា»

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីថៃ ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋថៃ ឲ្យធ្វើការបួងសួងដល់ព្រះវិញ្ញាណក្ខ័ន្ឌរបស់ព្រះមហាក្សត្រថៃ ឲ្យបានទៅដល់ឋានបរមសុខ ដើម្បីជាធ្វើម្លប់ការពារកូនចៅ និងប្រទេសរបស់ព្រះអង្គ ឲ្យនៅតែបន្តមានសន្តិភាពជារៀងរហូតដូចពេល ដែលទ្រង់នៅគ្រងរាជសម្បត្តិអស់រយៈពេល ៧០ឆ្នាំមកនេះ៕