(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងសម្ភារដែលមានទំហំ ១២ម៉ែត្រគុណនឹង ៤០ម៉ែត្រ ចំនួន ២ខ្នង គម្រោងសាងសង់រយៈពេល ៦ខែ។
ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤។
ដោយមានការអញ្ជើញចូលរួមពីលោកស្នងការ ស្នងការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ៕