(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតីចិន ស៉ី ជីនពីង នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ដោយប្រទេសចិន ឲ្យកម្ពុជានាំចេញអង្ករចំនួន ២០ម៉ឺនតោនក្នុង១ឆ្នាំៗ។

ការចុះហត្ថលេខា នៃអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Green Trade កម្ពុជា និងក្រុមហ៊ុន COFCO ចិន ស្តីពីការនាំចេញអង្ករ ចំនួន២០ម៉ឺនតោន ធ្វើឡើងរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Zhao Shuanglian ប្រធានក្រុមហ៊ុន COFCO នៅវិមានសន្តិភាព។

ប្រទេសចិនជាទីផ្សារ ដ៏សំខាន់សម្រាប់អង្ករកម្ពុជា បន្ទាប់ពីទីផ្សារអឺរ៉ុប។ ជាក់ស្តែងនៅរយៈពេល៩ខែ ឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករ បានជាង៣៦ម៉ឺនតោន ក្នុងនោះប្រទេសចិន បាននាំចូលអង្ករបស់កម្ពុជាច្រើនជាងគេចំនួន ៦៤,៦៩៩តោន។

ខាងក្រោមនេះជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខារួចរាល់ នៅវិមានសន្តិភាពនាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ៕