(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ ក្នុងកំឡុងពេលស្នាក់នៅ និងទស្សនកិច្ចនៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លៀតសួរសុខទុក្ខ និងអនុញ្ញាតឱ្យនិស្សិតខ្មែរឥស្លាម ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ថតរូបអនុស្សាវរីយ៍។

កាយវិការនេះ បានបង្ហាញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះសុខទុក្ខរបស់និស្សិតខ្មែរ ដែលឃ្លាតឆ្ងាញស្រុកក្នុងការស្រវាវិជ្ជា។ រសជាតិជីវិតបែបនេះ ជាមរតកជីវិតពីកុមារភាពរបស់សម្តេចតេជោ ពេលឃ្លាតឆ្ងាយគ្រួសារ ដើម្បីស្រវាវិជ្ជា ដែលសម្តេចចងចាំ និងយល់ច្បាស់បំផុតលើជីវិតសិស្សឃ្លាតឆ្ងាយស្រុក៕