Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីថៃ៖ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមដំណើរការនៃការឡើងស្នងរាជ្យសម្បត្តិបន្តឪពុក ដោយធ្វើការស្នើទៅកាន់សភាជាតិ

13-10-2016 20:16

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះរាជទាយាទ នឹងឡើងគ្រងរាជសម្បត្តិបន្ត បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងចាប់ផ្តើមដំណើរការ នៃការឡើងស្នងរាជ្យសម្បត្តិ ដោយធ្វើការស្នើទៅកាន់សភាជាតិថា ព្រះមហាក្សត្រ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានជ្រើសតាំងព្រះអង្គម្ចាស់ Maha Vajiralongkorn ជាព្រះរាជទាយាទស្នងរាជបល្ល័ងពីព្រះអង្គ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២»

ព្រះអង្គម្ចាស់ Maha Vajiralongkorn