(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពវេលាម៉ោង១២៖២៦នាទីរសៀល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។
មរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងថែរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យបានរីកចម្រើនមកដល់សព្វថ្ងៃ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕