Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនជាប្រទេសឈរនៅលំដាប់ទី១ បានបណ្តាក់ទុនវិនិយោគ នៅកម្ពុជាច្រើនជាងគេ ដែលមានទឹកប្រាក់ជិត១៥ប៊ីលានដុល្លារអាមេរិក

13-10-2016 18:05

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា វិនិយោគិនចិនបានឈរលំដាប់ទី១ ដែលបានបណ្តាក់ទុនរកស៊ី នៅកម្ពុជាច្រើនជាងគេ ដែលរហូតដល់ជិត១៥ប៊ីលានដុល្លាអាមេរិក។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ១៩៩៤ មកវិនិយោគិនចិនឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេស ដោយបានបណ្តាក់ទុន នៅកម្ពុជា ប្រមាណជិត១៥ប៊ីលានដុល្លារអាមេរិក»

វិនិយោគិនចិនភាគច្រើន មកបណ្តាក់ទុកនៅកម្ពុជាដោយ ផ្តោតលើវិស័យថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់និងអចលនទ្រព្យ ទេសចរណ៍ និង វិស័យកសិកម្ម ជាដើម។

ដោយឡែកសម្រាកប់ទំនាក់ទំនងទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ត្រូវបានមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងកើនឡើងដល់ ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ខាងមុខនេះ។

គួរបញ្ជាក់ថា ចិនមិនត្រឹមតែជាប្រទេស ដែលវិនិយោគច្រើនជាងគេនៅកម្ពុជានោះទេ ប៉ុន្តែប្រទេសនេះក៏បានផ្តល់ជំនួយដល់កម្ពុជាច្រើនជាងគេផងដែរ៕