(អូស្រ្តាលី)៖ ក្នុងជំនួបការងារជាមួយលោកស្រី Grace Grace រដ្ឋមន្ត្រីក្រសួងការងារ ទំនាក់ទំនងឧស្សាហកម្ម និងពហុវប្បធម៌ នៃរដ្ឋ Queensland និងលោក Peter Russo សមាជិកសភាក្នុង ទីក្រុងប៊្រេសបិន ប្រទេសអូស្ត្រាលី លោក ហ៊ុន ម៉ាណែត បានស្នើឲ្យថ្នាក់ដឹកនាំអូស្រ្តាលី មានការយោគយល់ក្នុងការបញ្ជូន និងទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ មកធ្វើការនៅក្នុងប្រទេសអូស្រ្តាលី ទៅតាមជំនាញ ហើយនឹងផ្តល់ឱកាសឲ្យមានការចុះកម្មសិក្សា ក៏ដូចជាមានការបណ្តុះបណ្តាលកម្មសិក្សាវគ្គខ្លីៗ ចំពោះយុវជនកម្ពុជាផងដែរ ដើម្បីអភិវឌ្ឍសម្ថភាពពួកគេ និងផ្តល់ឱកាសដល់ពួកគេបានធ្វើការនៅ ក្នុងកម្រឹតជោគជ័យប្រកបដោយសម្ថភាពនៅក្នុងប្រទេសអូស្រ្តាលី ។
នៅក្នុងដំណើទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត បានបង្ហាញជូនភ្ញៀវពីសក្តានុពល នៃវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យការងារ និងវិស័យជាច្រើនទៀតរបស់ប្រទេសកម្ពុជា ហើយនិង ជម្រាបបន្ថែមទៀតអំពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជាបានស្នើអោយមានការហោះហើរត្រង់ពីទីក្រុងប៊្រេសបិន ប្រទេសអូស្រ្តាលីទៅកាន់ប្រទេសកម្ពុជា។។
ជាការឆ្លើយតប លោកស្រី Grace Grace រដ្ឋមន្ត្រីក្រសួងការងារ ទំនាក់ទំនងឧស្សាហកម្ម និងពហុវប្បធម៌ និងលោក Peter Russo សមាជិកសភាក្នុងទីក្រុងប៊្រេសបិន បានបង្ហាញ ពីចំណាប់ អារម្មណ៍និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូប្រទេសកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងអមដំណើរដោយ ឯកអគ្គរដ្ឋទូត នៃកម្ពុជាប្រចាំនៅអូស្រ្តាលី និងញូហ្សេលែន។
លោកស្រី Grace Grace ក៏បានបង្ហាញពីគោលជំហរពីការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការទទួលយកនូវកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា បន្តែតាមរយៈសិស្ស និស្សិត ដែលមានលទ្ធផល ឆ្នើម នៃការសិក្សា និងនិស្សិតដែលមានសមត្ថភាពខ្ពស់ក្នុងកាបំពេញការងារ ដែលនេះគឺជាការអភិវឌ្ឍន៍ថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកិច្ចការអប់រំ វិស័យការងារ វិស័យទេសចរណ៍ និងកិច្ចការ ផ្សេងៗទៀតរវាងភាគីកម្ពុជា និងភាគីអូស្រ្តាលី។ ក្នុងឱកាសនោះផងដែលោក ហ៊ុន ម៉ាណែត បានអញ្ជើញភាគីភ្ញៀវអញ្ជើញភាគីភ្ញៀវ ទៅធ្វើការទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃការរីកចម្រើនរបស់ប្រទេស ហើយ ជាការឆ្លើយតប ភាគីភ្ញៀវក៏បានទទួលយក និងរីករាយនៅក្នុងការទៅធ្វើទស្សនកិច្ចនៅក្នុង ប្រទេសកម្ពុជានៅវេលាសមស្របណាមួយ។
សូមបញ្ជាក់ថា នៅតាមបណ្តាគោលដៅនានា នៅក្នុងទីក្រុងចំនួនបី ដូចជានៅទីក្រុងមែលប៊ន ទីក្រុងស៊ីដនី ទីក្រុងអាឌឺឡែតនៃប្រទេសអូស្ត្រាលី លោក ហ៊ុន ម៉ាណែត តែងតែបានជួGracqរក្សាការងារ ជាមួយនិងសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាលសំខាន់ៗ នឹងបានបញ្ចុះបញ្ចូល និងបង្ហាញពីសក្តានុពល នឹងធ្វើអោយមានការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងកូនចៅខ្មែរ នៅក្នុងទឹកដីអូស្រ្តាលី៕