(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍រំលេចនូវសុខដុមនីយកម្ម លើវិស័យសាសនាក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ កម្ពុជាគឺជាប្រទេសដ៏គំរូមួយរបស់សកលលោក ដែលភាពចម្រុះនៃសាសនា គឺជាគ្រឹះនៃការឯកភាព និងជាកម្លាំងទ្រទ្រង់ដំណើរជាតិទៅមុខដ៏ស្វាហាប់។ សូមទស្សនាបទវិចារណកថា របស់ Fresh Exclusive ក្រោមចំណងជើងថា «ភាពសុខដុមសាសនា គឺជាសសរស្តម្ភនៃវឌ្ឍនភាពសន្តិភាពរបស់កម្ពុជា»។

កម្ពុជា គឺជាប្រទេសដែលកំពុងលេចធ្លោមួយ និងក៏ជាគម្រូដល់ប្រទេសដទៃទៀត ដែលកំពុង រៀនសូត្រយកគំរូថា តើកម្ពុជាបានធ្វើអ្វីខ្លះ ទើបញ៉ាំងឱ្យវិស័យសាសនាចម្រុះក្នុងប្រទេស ជា ពិសេសវិស័យសាសនាឥស្លាម ដែលមិនត្រឹមតែជាផ្នែកមួយនៃការទ្រទ្រង់ដល់សន្តិភាព ណ្ណោះទេ ប៉ុន្តែនៅបានចូលរួមដល់ការអភិវឌ្ឍថែមទៀត។

សាសនាឥស្លាម គឺជាសាសនាធំមួយលើសកលលោក ដែលមានអ្នកប្រណិបតន៍ជិត ២ពាន់លាននាក់ ដែលស្មើនឹងប្រមាណ២៥% នៅលើសកលលោក។ បើទោះបីជាសាសនាឥស្លាមនេះ គឺជាសាសនាដែលមានទ្រឹស្តីសង្កត់ធ្ងន់លើសន្តិភាព ក្តីមេត្តា និងការរួមរស់ដោយសុខដុមរមនាយ៉ាងណាក៏ដោយ បញ្ហាចំពោះការអនុវត្តដើម្បីភាពសុខដុមរមនា នៅតែមានភាពប្រឈមនៅតាមប្រទេសមួយចំនួន។

នៅក្នុងប្រទេសកម្ពុជា ក្រោមរបបដឹកនាំ៣ឆ្នាំ៨ខែ២០ថ្ងៃនៃរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុល ពត សាសនាឥស្លាមក៏ដូចជាវិស័យសាសនាដទៃ រួមទាំងសាសនាព្រះពុទ្ធផងដែរ ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់ ប៉ុន្តែក្រោយមកបានរស់ឡើងវិញទាំងអស់ និងសាសនាចម្រុះទាំងអស់នាពេលនេះ បានក្លាយជាកម្លាំងអត្ថិភាពចម្រុះនៃគ្រឹះសន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រជាជាតិកម្ពុជាថែមទៀត គួរឱ្យកត់សម្គាល់។ ប្រទេសមួយចំនួនលើពិភពលោកកំពុងរៀនសូត្រដើម្បីការចង់ដឹង និងក្រេបជញ្ជក់ថាតើកម្ពុជា បានធ្វើអ្វីខ្លះទើបបានភាពចម្រុះនៃសាសនាទាំងឡាយនោះបានក្លាយជាគ្រឹះសន្តិភាព និងការអភិវឌ្ឍជាតិពិតប្រាកដនោះ?

ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាបានឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំង។ ជាមួយនៃការងើបចេញពីគំនរផេះនៃភាពដ៏ខ្មៅងងឹតបំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលកាច់ចង្កូតលើការដឹកនាំប្រទេស បានចាប់ ផ្ដើមធ្វើដំណើរឆ្ពោះទៅរកការកសាងឡើងវិញ ការផ្សះផ្សា និងការឯកភាពគ្នា។ បេះដូងនៃដំណើរប្រកបដោយភាពប្តេជ្ញាចិត្តនេះ ក៏ជាផ្នែកនៃសមិទ្ធិផលសំខាន់មួយនោះ គឺការបណ្តុះនូវសុខដុមរមនាខាងសាសនា។ ភាពសុខដុមរមនា ដែលស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពេលនេះបានក្លាយទៅជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនរបស់ប្រទេសជាតិ និងជានិមិត្តរូបនៃភាពធន់។

*ប្រវត្តិនៃភាពបែកបាក់សាសនា

ភាពចម្រុះនៃសាសនានៅកម្ពុជា មានឫសគល់ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ។ ជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាច្រើនជាងគេ ប្រទេសកម្ពុជាក៏មានសហគមន៍ឥស្លាម និងគ្រិស្តសាសនិកដ៏រស់រវើក រួមជាមួយនឹងសេរីភាពប្រណិបតន៍នៃជំនឿទាំងឡាយរបស់សហគមន៍ជនជាតិដើមភាគតិច។ ប៉ុន្តែសេរីភាពនៃជំនឿនិងការអនុវត្តប្រណិបតន៍លើវិស័យសាសនា ត្រូវបានកាត់ បន្ថយបន្តិចម្តងៗ ចាប់តាំងពីកម្ពុជាបានធ្លាក់ចូលក្នុងការបញ្ឆេះសង្គ្រាមស៊ីវិលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តាមរយៈរដ្ឋប្រហាររបស់ក្រុមក្បត់ លន់ នល់ និងបរិវា ដែលបានបង្កើតនូវរបបសាធារណរដ្ឋខ្មែរ។

ការនាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាមនោះហើយ បានធ្វើឱ្យសេរីភាពនៃជំនឿ និងកិច្ចប្រណិបតន៍លើជំនឿសាសនា បានបាត់បង់បន្តិចម្តងៗ និងបានរលាយសាបសូន្យអស់ ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាលថាជារបបដឹកនាំខ្មែរក្រហមរវាងពីថ្ងៃទី១៧ មេសាឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។ ព្រះសង្ឃទាំងឡាយត្រូវបានចាប់ផ្សឹក, វត្តអារាម បានក្លាយជាគុកឥតជញ្ជាំងឃុំឃាំងអ្នកទោស ឬជាកន្លែងធ្វើជីលាមក និងជាទីប្រព្រឹត្តបាបកម្មនៃកន្លែងសាកសួរចម្លើយ និងជាទីកន្លែងសម្លាប់ជន សង្ស័យ និងអ្នកទោសណា ដែលអង្គការស្លៀកខោអាវខ្មៅចោទថា ជាអ្នកប្រឆាំងចលនាបដិវត្តន៍ ឬជាគិញសម្ងាត់ កាហ្សេបេ, ស៊ីអាយអេ របស់បរទេសជាដើម។

គ្មានប្រទេសណា, គ្មានអង្គការបរទេសណា បានមកឈឺឆ្អាលនិងជួយកម្ពុជាក្នុងអតីតកាលនោះទេ បើទោះបីជាមហាវិនាសកម្មសាសនា និងករណីសម្លាប់រង្គាលមកលើប្រជាជនកម្ពុជា នោះត្រូវបានគេដឹងឮអំពីកម្ពុជាយ៉ាងណាក៏ដោយ។

ឯកសារទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជា រវាងពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ បានសរសេរអំពីប្រវត្តិពាក់ព័ន្ធនៃសង្គ្រាម និងចរឹតនយោបាយរបស់សហរដ្ឋអាមេរិកដែលបាន ធ្វើគ និងថ្លង់ចំពោះការដឹងអំពីសភាពការណ៍ពិត ដែលមានការសម្លាប់ និងធ្វើបាបមនុស្សយ៉ាងព្រៃផ្សៃពីសំណាក់ក្រុមខ្មែរក្រហម ក្នុងពេលនោះ។

ឯកសារសហរដ្ឋអាមេរិក បានសរសេរបង្ហាញថា ក្នុងពេលដែលកម្ពុជា បានធ្លាក់ចូលក្នុងការគ្រប់គ្រងនៃរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩នោះ គឺមិនមែនសហរដ្ឋអាមេរិក មិនដឹងសោះអំពីមហា វិនាសកម្ម ដែលកើតឡើងក្នុងប្រទេសកម្ពុជានោះឡើយ។

នៅឆ្នាំ១៩៧៨ ប្រធានាធិបតីទី៣៩របស់អាមេរិក គឺលោក Jimmy Carter ក៏បានចេញសេចក្តីថ្លែងការមួយថ្កោល ទោសលើសកម្មភាពរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ហើយថែមទាំងបានប្រើពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងសេចក្តីថ្លែងការណ៍នោះថែមទៀត។ មាន ន័យថាប្រធានាធិបតីអាមេរិក បានដឹងអំពីករណីកាប់សម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជានោះហើយ ប៉ុន្តែដើម្បីផល ប្រយោជន៍នយោបាយរបស់ខ្លួន មហាវិនាសកម្មក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលរំលងចោល និងគ្មានចំណាត់ការការទូតណាមួយចាត់វិធានការជួយសង្គ្រោះកម្ពុជា ក្នុងពេលនោះឡើយ។ ក្នុងសម័យអតីតកាលនោះ បើគ្មានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកិច្ចសហការពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានចូលមកជួយរំដោះប្រទេសនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នោះទេ ម្ល៉េះគេមិនដឹងថា កម្ពុជានឹងរលត់ រលាយខ្លួនអស់កម្រិតច្រើនប៉ុណ្ណាទៀតឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកសន្និបាតលើកទី២០របស់អង្គការ ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក បានរំលឹកនូវប្រវត្តិដែល វិស័យសាសនាទាំងអស់រួមទាំងសាសនាឥស្លាម ដែលត្រូវបានរំដោះឱ្យមានការរស់រានសាឡើងវិញក្រោមថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩៖

«បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើតែមិនដែលឮទាល់តែសោះអំពីជម្លោះសាសនានៅកម្ពុជា។ សម្រាប់កម្ពុជា សហគមន៏ខ្មែរឥស្លាម តែងតែទទួលការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក ជាក់ស្តែងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះសព្វព្រះរាជហទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគតិចចាម ថាជាខ្មែរឥស្លាម នៅក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជនជាតិភាគតិចចាម បានក្លាយពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួកគេផងដែរ។ យ៉ាងណាមិញ បងប្អូនខ្មែរឥស្លាម បានរងទុក្ខលំបាកដោយសារសង្រ្គាម ការរើសអើងជាតិសាសន៏ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុង នូវសេរីភាពសាសនានិងអំពើប្រល័យពូជសាសន៏ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ រហូតទាល់តែថ្ងៃរំដោះ ៧ មករា ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារ និងសង្រ្គោះឡើងវិញ ។»

ការរំដោះ ៧ មករា ១៩៧៩ មិនត្រឹមតែជាចំណុចរបត់នាំនយោ បាយខ្មែររស់ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃការរស់ឡើងវិញផ្នែកខាងជំនឿនៃវិស័យសាសនាផងដែរ។ រដ្ឋាភិបាលថ្មីនាពេល នោះ បានប្រឈមមុខនឹងភារកិច្ចដ៏មហិមាក្នុងការកសាងសង្គមឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើប្រល័យពូជសាសន៍ និងបានបង្កើតបរិយាកាសមួយ ដែលសហគមន៍សាសនាអាចរីកចម្រើនជាមួយគ្នាដោយសន្តិភាព។

*តួនាទីរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសាសនា

ចាប់តាំងពីឆ្នាំ១៩៦៩មក គណបក្សប្រជាជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសុខដុមរមនាខាងសាសនា។ គណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពខាងសាសនា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងបានធ្វើការគ្រប់ទាំងឡាយដើម្បីបង្កើតបរិយាកាសរួមបញ្ចូលសម្រាប់គ្រប់ជំនឿទាំងអស់នៃវិស័យសាសនា។ ភាពជាអ្នកដឹកនាំក្នុងពេលនោះបានទទួលស្គាល់ថា ការអត់ឱនខាងសាសនា មិនមែនគ្រាន់តែជាការចាំបាច់ខាងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការជាក់ស្តែងសម្រាប់ការឯកភាពជាតិផងដែរ។

ដូច្នេះ គេមិនអាចបដិសេធបានឡើយនូវការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការជួយធ្វើឱ្យវិស័យសាសនាបានរស់ឡើងវិញក្រោមទង់សង្គ្រោះជាតិ ៧ មករា ឆ្នាំ១៩៧៩។

កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោយមកបានរួម បញ្ចូលការស្ដារឡើងវិញនូវប្រាសាទបុរាណខ្មែររាប់ពាន់, ការបង្កើតឡើងវិញនូវការអប់រំព្រះសង្ឃ និងការលើកកម្ពស់កិច្ចសន្ទនាអន្តរសាសនា។ ជាមួយគ្នានេះ សិទ្ធិរបស់ក្រុមសាសនាជនជាតិភាគតិច រួមទាំងមូស្លីម និងគ្រិស្តបរិស័ទ ត្រូវបានការពារ ដោយអនុញ្ញាតឱ្យពួកគេសាងសង់វិហារអ៊ីស្លាម ព្រះវិហារ និងសាលារៀន និងអនុវត្តជំនឿរបស់ពួកគេដោយសេរី។

*ភាពសុខដុមនៃវិស័យសាសនានៅក្នុងការអនុវត្ត

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសគម្រូនៃការធ្វើឱ្យវិស័យសាសនាទាំងឡាយបាន រស់ឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ព្រះសង្ឃពុទ្ធសាសនា អ្នកបួសសាសនាអ៊ីស្លាម និងអ្នកបួសសាសនាគ្រឹស្ត ត្រូវបានគេឃើញចូលរួមនៅ ក្នុងពិធីជាតិរួមគ្នា ធ្វើជាគំរូដល់ការរួបរួមក្នុងភាពចម្រុះមួយ។ ជាឧទាហរណ៍សហគមន៍ឥស្លាមចាម ទទួលបានសេរីភាពខាងសាសនាពេញលេញ និងជាតំណាងនៅក្នុងរដ្ឋាភិបាល ខណៈពេលដែលសហគមន៍គ្រិស្តបរិស័ទ ត្រូវគេឃើញបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងគំនិតផ្តួចផ្តើមអប់រំដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមយ៉ាងច្រើន។

សម្តេចបវរធិបតី បានមានប្រសាសន៍លើកឡើងនូវភាតរភាពនៃវិស័យសាសនា ក្នុងនោះគំរូមួយនៃសាសនាឥស្លាម បាននិងកំពុងជួយយ៉ាងសកម្មលើដំណើរទៅមុខមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែទៅលើកិច្ចការនានារបស់ពិភពលោកផងដែរ៖

«យើងមិនត្រូវភ្លេចទេថា សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយនៃសហគមន៍ឥស្លាមអន្តរជាតិ។ ដូច្នេះភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកទុកចិត្តជាពិសេស        សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភពលោកឱ្យចាប់អារម្មណ៍ និងផ្សារភា្ជប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជាក្នុងការបើកទ្វារ នៃកាលានុវត្តន៍ភាពសេដ្ឋកិច្ចឥស្លាមកម្រិតពិភព លោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល់។

ខ្លួនខ្ញុំក៏ផ្តល់ការយកចិត្តទុកដាក់នូវការជម្រុញឧស្សាហកម្ម ផលិតកម្មនិងការនាំចេញផលិតផលហាឡាល់ ដើម្បីឱ្យកម្ពុជា អាចចាប់យកការអនុវត្តន៍ដោយទូលំទូលាយនៃទីផ្សារហាឡាល់ ដែលមានភាពបញ្ជាក់ពីស្តង់ដា និងការទទួលស្គាល់អនុលោមភាពច្បាស់លាស់ លើគោលការណ៍ហាឡាល់កម្រិតអន្តរជាតិ។ នៅក្នុងន័យនេះខ្ញុំសូមបន្ត(ឱ្យ) យកចិត្តទុកដាក់ឱ្យបងប្អូនខ្មែរឥស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដើរតួរជាទូតសុឆន្ទ: ជាដៃគូពាណិជ្ជកម្ម និងដៃគូវិនិយោគ និងជាអន្តរការីដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់សម្រាប់ដៃគូឥស្លាមបរទេសក្នុងការជម្រុញការផ្សារភា្ជប់ និងពង្រឹងវត្តមានកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចប្រកបដោយវិបុលភាពនៃឥស្លាមអន្តរជាតិ»។

ភាពសុខដុមរមនានៃវិស័យសាសនា បានលាតសន្ធឹងហួសពីការអត់ឱន, វាគឺជាការរួមរស់ជាមួយគ្នាយ៉ាងស្វាហាប់ និងមាំមួនដែលសហគមន៍សាសនា តែងចូលរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសង្គមក្នុងប្រទេសកម្ពុជា។ នៅតាមតំបន់ជនបទ ស្ថាប័នសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការថែទាំសុខភាព និងការកាត់បន្ថយភាពក្រីក្រ ដែលឆ្លុះបញ្ចាំងពីស្មារតីសហការដែលកំណត់អត្តសញ្ញាណទំនើបរបស់កម្ពុជា។

*បញ្ហាប្រឈមនៃវិស័យសាសនានៅលើពិភពលោក

ខណៈការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងភាពសុខដុមផ្នែក សាសនា គឺគួរឱ្យសរសើរបញ្ហាប្រឈមមួយចំនួននៅលើសកលលោក ត្រូវគេឃើញបានកើតឡើង ដែលជាចំណុចគួរឱ្យ ពិភពលោកត្រូវរៀនសូត្រតាម ពីគំរូសុខដុមនីយកម្មសាសនានៅកម្ពុជា។

នៅតាមប្រទេសមួយចំនួន បញ្ហាប្រឈមមួយចំនួននៃវិស័យសាសនា ត្រូវគេឃើញបានកើតឡើងដូចជាបញ្ហាសាសនាជ្រុលនិយម Religious Extremism ឬ Radicalization ដែលបំភ្លៃការ បង្រៀនសាសនាដោយការលើកកម្ពស់ហិង្សា និងការមិនអត់ឱន, ការធ្វើអាជីវកម្មនយោបាយ លើវិស័យសាសនា ដែលកត្តានេះ ត្រូវគេឃើញកើតឡើងតាមសកម្មភាពរបស់គណបក្ស នយោបាយប្រឆាំង ឬតាមរយៈសកម្មភាពអង្គការក្រៅរដ្ឋាភិបាលខ្លះ ដែលប្រើប្រាស់អ្នកដែល គាំទ្រលើជំនឿសាសនា ជាមួយការអប់រំទូន្មាននូវទ្រឹស្តីបំភ្លៃខុសពីការពិត ដើម្បីចង់ឱ្យមានភាពរើសអើង និងបំផ្លាញភាពសុខដុមនីយកម្មសាសនាណាមួយដែលគេមិនចូលចិត្ត និង បញ្ហាប្រឈមដទៃទៀត។

ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា សុខដុមនីយកម្មសាសនាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជា ជនកម្ពុជា បានធ្វើឱ្យដំណើរសាសនានៅលើផ្លូវរបស់ខ្លួនបានស្ថិតក្នុងមាគ៌ាដោយរលូន និងគ្មានភាពរើសអើងរវាងគ្នានិងគ្នាឡើយ។

ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការបន្តលើកកម្ពស់ការអប់រំលើកិច្ចប្រណិបតន៍វិស័យសាសនាបច្ចុប្បន្នដែលសង្កត់ធ្ងន់ទៅលើការគោរព និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមជំនឿទាំងអស់។

*គំរូសម្រាប់ពិភពលោក

បទពិសោធន៍របស់កម្ពុជា ផ្តល់មេរៀនដ៏មានតម្លៃដល់ពិភព លោក។ នៅក្នុងយុគសម័យមួយដែលការមិនអត់ឱនខាងសាសនា បានបញ្ឆេះជម្លោះនៅក្នុងតំបន់ជាច្រើននោះ គំរូនៃការរួមរស់របស់កម្ពុជាបង្ហាញថា អត្ថិភាពចម្រុះនៃវិស័យសាសនា មិនមែនជាប្រភពនៃការបែងចែកនោះទេផ្ទុយទៅវិញ វាអាចជាគ្រឹះសម្រាប់ឯកភាព និងជាកម្លាំងទ្រទ្រង់ដំណើរទៅមុខដ៏ ស្វាហាប់របស់ប្រជាជាតិខ្មែរ។

ដំណើរចេញពីការបែកបាក់សាសនាពីអតីតកាល មកភាពសុខដុមរមនាដូចនាពេលបច្ចុប្បន្ននេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពធន់របស់ប្រជាជនកម្ពុជា និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជា បន្តភាពរីកចម្រើនលើវិស័យសាសនា វាបានបង្ហាញនូវគំរូជាស្មារតីរួមនៃជំនឿចម្រុះរបស់កម្ពុជា ដែលជាការរំលឹកថា សន្តិភាព និងវឌ្ឍនភាព គឺមិនអាចបំបែកចេញពីការគោរព និងការយោគយល់គ្នាទៅវិញទៅមក។

សម្តេចបវរធិបតី ក្នុងឱកាសបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយ ឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក ដដែលក្នុងរាជធានីភ្នំពេញ បានលើកឡើងថាដោយ សារភាពសុខដុមរមនានៃវិស័យសាសនា ក្នុងប្រទេសកម្ពុជានេះហើយ អង្គការឥស្លាមពិលោកមួយនឹងបើកសន្និសីទឥស្លាមដ៏ធំរបស់ខ្លួនមួយនៅក្នុងរាជធានីភ្នំពេញ៖

«នៅឆ្នាំក្រោយនេះអង្គការសម្ព័ន្ធពិភពឥស្លាម រាប់ពីតាស គ្រោងនឹងរៀបចំសន្និសិទ្ធអន្តរជាតិឥស្លាមនៅរាជធានីភ្នំពេញ ដើម្បីឱ្យប្រទេសដទៃអាចរៀនសូត្រពីបទពិសោធន៏ជាគំរូរបស់កម្ពុជាលើទិថភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយខ្ញុំក៏នឹងចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ។ ទាំងនេះគឺជាការទទួលស្គាល់របស់សង្គមជាតិកម្ពុជាចំពោះស្នាដៃនិសមត្ថភាពចូលរួមចំណែកកសាងសង្គមជាតិពីបណ្តាបងប្អូនឥស្លាមគ្រប់រូប ហើយយើងទទួលស្គាល់ថាបងប្អូនឥស្លាមគឺជាសមាសធាតុនិងសមាជិកប្រកបដោយការ ទទួលខុសត្រូវនៅក្នុងសង្គមជាតិខ្មែរដែលស្មោះស្ម័គ្រនៅក្នុងបេសកម្មរួមរបស់យើងនៅក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពសង្គម»។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថា ភាពសុខដុមរមនានៃវិស័យ សាសនាដែលសម្រេចបានជាបន្ត បន្ទាប់ក្រោយពីថ្ងៃរំដោះឆ្នាំ១៩៧៩ បាននិងកំពុងស្ថិតស្ថេរជារៀងរហូត ធានាបាននូវអនាគតដ៏ត្រចះត្រចង់ និងឯកភាពជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

នៅឆ្នាំ១៩៧៨ ប្រធានាធិបតីទី៣៩របស់អាមេរិក គឺលោក Jimmy Carter ក៏បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសលើសកម្មភាពរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយថែមទាំងបានប្រើពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងសេចក្តីថ្លែងការណ៍នោះថែមទៀត។ មានន័យថាប្រធានាធិបតីអាមេរិក បានដឹងអំពីករណីកាប់សម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជានោះហើយ ប៉ុន្តែដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន មហាវិនាសកម្មក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលរំលងចោល និងគ្មានចំណាត់ការការទូតណាមួយចាត់វិធានការជួយសង្គ្រោះកម្ពុជា ក្នុងពេលនោះឡើយ។ ក្នុងសម័យអតីតកាលនោះ បើគ្មានកងកម្លាំងរណសិរ្សសាមគ្គី សង្គ្រោះជាតិ និងកិច្ចសហការពីកងកម្លាំងស្ម័គ្រចិត្ត វៀតណាម បានចូលមកជួយរំដោះ ប្រទេសនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នោះទេ ម្ល៉េះគេមិនដឹងថា កម្ពុជានឹងរលត់រលាយខ្លួនអស់កម្រិតច្រើនប៉ុណ្ណាទៀតឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកសន្និបាតលើកទី២០របស់អង្គការ ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក បានរំលឹកនូវប្រវត្តិដែល វិស័យសាសនាទាំងអស់ រួមទាំងសាសនាឥស្លាម ដែលត្រូវបានរំដោះឱ្យមានការរស់រានសាឡើងវិញក្រោមថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩៖

«បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើតែមិនដែលឮទាល់តែសោះអំពីជម្លោះសាសនានៅកម្ពុជា។ សម្រាប់កម្ពុជា សហគមន៏ខ្មែរឥស្លាម តែងតែទទួលការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក ជាក់ស្តែងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានមានព្រះរាជតម្រិះសព្វព្រះរាជហទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគតិចចាម ថាជាខ្មែរឥស្លាម នៅក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជនជាតិភាគតិចចាម បានក្លាយពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់និងក្លាយខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួកគេផងដែរ។ យ៉ាងណាមិញបងប្អូនខ្មែរឥស្លាម បានរងទុក្ខលំបាកដោយសារសង្រ្គាម ការរើសអើងជាតិសាសន៏ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនានិងអំពើប្រល័យពូជសាសន៏ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ រហូតទាល់តែថ្ងៃរំដោះ ៧ មក រា១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារនិងសង្រ្គោះឡើងវិញ»។

ការរំដោះ ៧ មករា ១៩៧៩ មិនត្រឹមតែជាចំណុចរបត់នាំនយោបាយខ្មែររស់ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃការរស់ឡើងវិញផ្នែកខាងជំនឿនៃវិស័យសាសនាផងដែរ។ រដ្ឋាភិបាលថ្មីនាពេលនោះ បានប្រឈមមុខនឹងភារកិច្ចដ៏មហិមាក្នុងការកសាងសង្គមឡើងវិញដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើប្រល័យពូជសាសន៍ និងបានបង្កើតបរិយាកាសមួយដែលសហគមន៍សាសនាអាចរីកចម្រើនជាមួយគ្នាដោយសន្តិភាព។

*តួនាទីរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសាសនា

ចាប់តាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសុខដុមរមនាខាងសាសនា។ គណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពខាងសាសនា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងបានធ្វើការគ្រប់ទាំងឡាយដើម្បីបង្កើតបរិយាកាសរួមបញ្ចូលសម្រាប់គ្រប់ជំនឿទាំងអស់នៃវិស័យសាសនា។ ភាពជាអ្នកដឹកនាំក្នុងពេលនោះបានទទួលស្គាល់ថា ការអត់ឱនខាងសាសនា មិនមែនគ្រាន់តែជាការចាំបាច់ខាងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការជាក់ស្តែងសម្រាប់ការឯកភាពជាតិផងដែរ។

ដូច្នេះ គេមិនអាចបដិសេធបានឡើយនូវការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការជួយធ្វើឱ្យវិស័យសាសនាបានរស់ឡើងវិញក្រោមទង់សង្គ្រោះជាតិ ៧ មករា ឆ្នាំ១៩៧៩។
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោយមកបានរួមបញ្ចូលការស្ដារឡើងវិញនូវប្រាសាទបុរាណខ្មែររាប់ពាន់, ការបង្កើតឡើងវិញនូវការអប់រំព្រះសង្ឃ និងការលើកកម្ពស់កិច្ចសន្ទនាអន្តរសាសនា។ ជាមួយគ្នានេះ សិទ្ធិរបស់ក្រុមសាសនាជនជាតិភាគតិច រួមទាំងមូស្លីម និងគ្រិស្តបរិស័ទ ត្រូវបានការពារដោយអនុញ្ញាតឱ្យពួកគេសាងសង់វិហារអ៊ីស្លាម ព្រះវិហារ និងសាលារៀន និងអនុវត្តជំនឿរបស់ពួកគេដោយសេរី។

*ភាពសុខដុម នៃវិស័យសាសនានៅក្នុងការអនុវត្ត

បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសគម្រូនៃការធ្វើឱ្យវិស័យសាសនាទាំងឡាយបានរស់ឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ព្រះសង្ឃពុទ្ធសាសនា អ្នកបួសសាសនាអ៊ីស្លាម និងអ្នកបួសសាសនាគ្រឹស្ត ត្រូវបានគេឃើញចូលរួមនៅក្នុងពិធីជាតិរួមគ្នា ធ្វើជាគំរូដល់ការរួបរួមក្នុងភាពចម្រុះមួយ។
ជាឧទាហរណ៍ សហគមន៍ឥស្លាមចាម ទទួលបានសេរីភាពខាងសាសនាពេញលេញ និងជាតំណាងនៅក្នុងរដ្ឋាភិបាល ខណៈពេលដែលសហគមន៍គ្រិស្តបរិស័ទ ត្រូវគេឃើញបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងគំនិតផ្តួចផ្តើមអប់រំដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមយ៉ាងច្រើន។

សម្តេចបវរធិបតី បានមានប្រសាសន៍លើកឡើងនូវភាតរភាពនៃវិស័យសាសនា ក្នុងនោះគំរូមួយនៃសាសនាឥស្លាម បាននិងកំពុងជួយយ៉ាងសកម្មលើដំណើរទៅមុខមិនត្រឹមតែផ្នែកសេដ្ឋ កិច្ចប៉ុណ្ណោះទេ ប៉ុន្តែទៅលើកិច្ចការនានារបស់ពិភពលោកផងដែរ៖

«យើងមិនត្រូវភ្លេចទេថា សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយនៃសហគមន៍ឥស្លាមអន្តរជាតិ។ ដូច្នេះភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកទុកចិត្តជាពិសេស សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភពលោកឱ្យចាប់អារម្មណ៍ និងផ្សារភា្ជប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជាក្នុងការបើកទ្វារនៃកាលានុវត្តន៍ភាពសេដ្ឋកិច្ចឥស្លាមកម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល់។ ខ្លួនខ្ញុំក៏ផ្តល់ការយកចិត្តទុកដាក់នូវការជម្រុញឧស្សាហកម្ម ផលិតកម្មនិងការនាំចេញផលិតផលហាឡាល់ ដើម្បីឱ្យកម្ពុជា អាចចាប់យកការអនុវត្តន៍ដោយទូលំទូលាយនៃទីផ្សារហាឡាល់ ដែលមានភាពបញ្ជាក់ពីស្តង់ដា និងការទទួលស្គាល់អនុលោមភាព ច្បាស់លាស់លើគោលការណ៍ហាឡាល់ កម្រិតអន្តរជាតិ។

នៅក្នុងន័យនេះខ្ញុំសូមបន្ត(ឱ្យ) យកចិត្តទុកដាក់ឱ្យបងប្អូនខ្មែរឥស្លាម ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដើរតួជាទូតសុឆន្ទ: ជាដៃគូពាណិជ្ជកម្ម និងដៃគូវិនិយោគ និងជាអន្តរការីដែលអាចទុកចិត្តបាន និងមានភាពស្មោះត្រង់ សម្រាប់ដៃគូឥស្លាមបរទេសក្នុងការជម្រុញការផ្សារភា្ជប់ និងពង្រឹងវត្តមានកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចប្រកបដោយវិបុលភាពនៃឥស្លាមអន្តរជាតិ»។

ភាពសុខដុមរមនានៃវិស័យសាសនា បានលាតសន្ធឹងហួសពីការអត់ឱន, វាគឺជាការរួមរស់ជាមួយគ្នាយ៉ាងស្វាហាប់ និងមាំមួនដែលសហគមន៍សាសនា តែងចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គមក្នុងប្រទេសកម្ពុជា។ នៅតាមតំបន់ជនបទ ស្ថាប័នសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការថែទាំសុខភាព និងការកាត់បន្ថយភាពក្រីក្រ ដែលឆ្លុះបញ្ចាំងពីស្មារតីសហការដែលកំណត់អត្តសញ្ញាណទំនើបរបស់កម្ពុជា។

*បញ្ហាប្រឈមនៃវិស័យសាសនានៅលើពិភពលោក

ខណៈការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងភាពសុខដុមផ្នែកសាសនាគឺគួរឱ្យសរសើរ បញ្ហាប្រឈមមួយចំនួននៅលើសកលលោក ត្រូវគេឃើញបានកើតឡើង ដែលជាចំណុចគួរឱ្យ ពិភពលោកត្រូវរៀនសូត្រតាម ពីគំរូសុខដុមនីយកម្មសាសនានៅកម្ពុជា។

នៅតាមប្រទេសមួយចំនួន បញ្ហាប្រឈមមួយចំនួននៃវិស័យសាសនា ត្រូវគេឃើញបានកើតឡើងដូចជាបញ្ហាសាសនាជ្រុលនិយម Religious Extremism ឬ Radicalization ដែលបំភ្លៃការ បង្រៀនសាសនាដោយការលើកកម្ពស់ហិង្សា និងការមិនអត់ឱន, ការធ្វើអាជីវកម្មនយោបាយ លើវិស័យសាសនា ដែលកត្តានេះត្រូវគេឃើញកើតឡើងតាមសកម្មភាពរបស់គណបក្សនយោបាយប្រឆាំង ឬតាមរយៈសកម្មភាពអង្គការក្រៅរដ្ឋាភិបាលខ្លះ ដែលប្រើប្រាស់អ្នកដែលគាំទ្រលើជំនឿសាសនា ជាមួយការអប់រំទូន្មាននូវទ្រឹស្តីបំភ្លៃខុសពីការពិត ដើម្បីចង់ឱ្យមានភាពរើសអើង និងបំផ្លាញភាពសុខដុមនីយកម្មសាសនាណាមួយដែលគេមិនចូលចិត្ត និងបញ្ហាប្រឈមដទៃទៀត។

ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា សុខដុមនីយកម្មសាសនាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យដំណើរសាសនានៅលើផ្លូវរបស់ខ្លួនបានស្ថិត ក្នុងមាគ៌ាដោយរលូន និងគ្មានភាពរើសអើងរវាងគ្នានិងគ្នាឡើយ។

ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការបន្តលើកកម្ពស់ការអប់រំលើ កិច្ចប្រណិបតន៍វិស័យសាសនាបច្ចុប្បន្នដែលសង្កត់ធ្ងន់ទៅលើការគោរព និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមជំនឿទាំងអស់។

*គំរូសម្រាប់ពិភពលោក

បទពិសោធន៍របស់កម្ពុជា ផ្តល់មេរៀនដ៏មានតម្លៃដល់ពិភពលោក។ នៅក្នុងយុគសម័យមួយដែលការមិនអត់ឱនខាងសាសនា បានបញ្ឆេះជម្លោះនៅក្នុងតំបន់ជាច្រើននោះ គំរូនៃការរួមរស់របស់កម្ពុជាបង្ហាញថា អត្ថិភាពចម្រុះនៃវិស័យសាសនា មិនមែនជាប្រភពនៃការបែងចែកនោះទេ ផ្ទុយទៅវិញ វាអាចជាគ្រឹះសម្រាប់ឯកភាព និងជាកម្លាំងទ្រទ្រង់ដំណើរទៅមុខដ៏ ស្វាហាប់របស់ប្រជាជាតិខ្មែរ។

ដំណើរចេញពីការបែកបាក់សាសនាពីអតីតកាល មកភាពសុខដុមរមនា ដូចនាពេលបច្ចុប្បន្ននេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពធន់របស់ប្រជាជនកម្ពុជា និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជា បន្តភាពរីកចម្រើនលើវិស័យសាសនា វាបានបង្ហាញនូវគំរូជាស្មារតីរួមនៃជំនឿចម្រុះរបស់កម្ពុជា ដែលជាការរំលឹកថា សន្តិភាព និងវឌ្ឍនភាព គឺមិនអាចបំបែកចេញពីការគោរព និងការយោគយល់គ្នាទៅវិញទៅមក។ សម្តេចបវរធិបតី ក្នុងឱកាសបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយ ឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកដដែលក្នុងរាជធានីភ្នំពេញ បានលើកឡើងថាដោយ សារភាពសុខដុមរមនានៃវិស័យសាសនាក្នុងប្រទេសកម្ពុជានេះហើយ អង្គការឥស្លាមពិលោកមួយ នឹងបើកសន្និសីទឥស្លាមដ៏ធំរបស់ខ្លួនមួយនៅក្នុងរាជធានីភ្នំពេញ៖

«នៅឆ្នាំក្រោយនេះអង្គការសម្ព័ន្ធពិភពឥស្លាមរ៉ាប់ពីតាស គ្រោងនឹងរៀបចំសន្និសិទ្ធអន្តរជាតិឥស្លាមនៅរាជធានីភ្នំពេញ ដើម្បីឱ្យប្រទេសដទៃអាចរៀនសូត្រពីបទពិសោធន៏ជាគំរូរបស់កម្ពុជាលើទិថភាពសុខដុមនីយកម្មជាតិសាសន៏ និងសាសនា ហើយខ្ញុំក៏នឹងចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ។ ទាំងនេះគឺជាការទទួលស្គាល់របស់សង្គមជាតិកម្ពុជាចំពោះស្នាដៃនិសមត្ថភាពចូលរួមចំណែកកសាងសង្គមជាតិពីបណ្តាបងប្អូនឥស្លាមគ្រប់រូប ហើយយើងទទួលស្គាល់ថាបងប្អូនឥស្លាមគឺជាសមាសធាតុ និងសមាជិកប្រកបដោយការទទួលខុសត្រូវនៅក្នុងសង្គមជាតិខ្មែរដែលស្មោះស្ម័គ្រនៅក្នុងបេសកម្មរួមរបស់យើងនៅក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពសង្គម»។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថា ភាពសុខដុមរមនានៃវិស័យសាសនា ដែលសម្រេចបានជាបន្តបន្ទាប់ក្រោយពីថ្ងៃរំដោះឆ្នាំ១៩៧៩ បាននិងកំពុងស្ថិតស្ថេរជារៀងរហូត ធានាបាននូវអនាគតដ៏ត្រចះត្រចង់ និងឯកភាពជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕