(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីសប្ដាហ៍មុនបានទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសចិនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងដំណើរទស្សនកិច្ចនោះ ចំណុចសំខាន់ដែលគ្រប់គ្នាបានដឹងនោះគឺ ការប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជាពីសំណាក់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បន្ថែមពីនេះ ចិនក៏បានឯកភាព តាមសំណើសម្តេចតេជោ ក្នុងការបន្តជំនួយឥតសំណង កម្ចីសម្បទាន បង្កើនវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំខ្លាំងក្លាជាមួយកម្ពុជា។
ដូច្នេះថាតើ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានោះ មានឥទ្ធិពលកម្រិតណាសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ចិន?
សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk នៅម៉ោង៦ល្ងាចថ្ងៃសៅរ៍នេះ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស២រូបរួមមាន៖
• លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា
• លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI