(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជា

អធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខនៅមុខរូបសំណាកលោកតាដំបងគ្រញូង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦។

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការនានា ជុំវិញខេត្តកងកម្លាំង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ បានបែងចែកចម្ងាយគីឡូជាច្រើនប្រភេទខុសគ្នា មានរយៈចម្ងាយ២១គីឡូម៉ែត, ១០គីឡូមែត្រ, ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលកីឡាករកីឡាការិនីចូលរួមមាន៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សនិស្សិត យុវជន និងមហាជនទូទៅដែលបានចុះឈ្មោះមុន ចូលរួមជាច្រើននាក់ផងដែរ៕