Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធម្មការ ប្រកាសក្រុមការងារ សកម្មជនយុវជនគណបក្ស ក្រសួងសរុប១៣នាក់

13-10-2016 17:23

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រកាស ក្រុមការងារ សកម្មជនយុវជន គណបក្សក្រសួងសរុប១៣នាក់ នាសាលប្រជុំ គ៨៥។ ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងជាសមាជិក គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណកម្មាធិការ គណបក្សក្រសួងធម្មការ និងលោក កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានការងារយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រុមការងារសកម្មជន យុវជនគណបក្សប្រជាជន ក្រសួងធម្មការ និងសាសនា មានសមាសភាពសរុប១៣រូប ក្នុងនោះមានក្រុមចលនាស្ត្រី នៃគណៈកម្មាធិការគណបក្ស ក្រសួងធម្មការ​មាន៤រូប និងគណចលនាមហាជន នៃគណកម្មាធិការគណបក្ស ក្រសួងធម្មការ។ សកម្មភាពនេះ ដើម្បីពង្រឹងយន្តការ បន្ថែមទៀត ដល់ការប្រមូលផ្តុំ សមាជិកបក្ស ឲ្យមានប្រសិទ្ធភាពខ្ពស់៕